បុរសជាជាងសំណង់ម្នាក់ត្រូវបាន ឆក់ខ្សែភ្លើងស្លាប់

111
ចែករម្លែក

ដោយ:រិទ្ធិសែន/កំពង់ឆ្នាំង: បុរសម្នាក់ជិះជាងសំណង់ត្រូវបានឆក់ខ្សែភ្លើងបណ្ដាលឲ្យស្លាប់ម្នាក់ទៀតហើយនៅឯស្រុកជលគីរីគ្រាដែលគេខ្វះការប្រុងប្រយ័ត្ន។

ហេតុការភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង ៧ និង ៤៥ នាទីថ្ងៃទី២៣ ខែកញ្ញា ២០២០ នៅចំណុចភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រីស្រុកជលគីរីខេត្តកំពង់ឆ្នាំង។

អធិការនគរបាលស្រុកជលគិរីលោកវរសេនីយ៍ឯក ហ៊ឹម យ៉ុង បានអោយដឹងនៅវេលាម៉ោង១០និង៥២នាទីថ្ងៃទី២៣កញ្ញា២០២០ថាគឺពិតជាកើតមានករណីខ្សែភ្លើងឆក់ បណ្ដាលអោយស្លាប់ម្នាក់នៅចំណុច ផ្ទះរបស់ ឈ្មោះ ព្រី សារី នៅភូមិឃុំស្រុកកើតហេតុខាងលើ ។

អធិការនគរបាលស្រុកជលគីរីបានឱ្យដឹងទៀតថា ជនរងគ្រោះមានឈ្មោះ សូត្រ រាជ្យ ភេទប្រុស អាយុ២៥ឆ្នំា មុខរបរជាងសំណង និងមានទីលំនៅសព្វថ្ងៃ ភូមិ ចាន់គង់ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម។

អធិការនគរបាលស្រុកជលគិរីលោកវរសេនីយ៍ឯក ហ៊ឹម យ៉ុង បានឲ្យដឹងទៀតថានៅមុនពេលកើតហេតុជនរងគ្រោះបានលើកដែកយកទៅផ្សារដំបូលហើយក៏បានប៉ះនឹងខ្សែភ្លើងស្រាតបណ្តាលអោយឆក់ហើយបានធ្លាក់ពីដំបូលផ្ទះមកដល់ដីបោកផ្ទុបនិងថ្មនៅខាងក្រោមបណ្តាលអោយស្លាប់។

ក្រោយពេលកើតហេតុម្ចាស់ផ្ទះមិនអស់ចិត្តក៏បានបញ្ជូនជនរងគ្រោះមកមណ្ឌលសុខភាពស្រុកជលគិរីដើម្បីធ្វើការសង្គ្រោះបន្ទាន់ផងដែរតែអកុសលជនរងគ្រោះបានស្លាប់តាំងពីធ្លាក់លើដំបូលផ្ទះមកម្ល៉េះ។

ក្រោយការពិនិត្យសាកសពរួចរាល់សមត្ថកិច្ចនគរបាលស្រុកជុំគិរីបានធ្វើកំណត់ហេតុនិងប្រគល់សាកសពប្រគល់ជូនក្រុមគ្រួសារ សាច់ញ្ញាតិដឹកយកទៅធ្វើបុណ្យនៅឯស្រុកកំណើតខេត្តកំពង់ចាមទៅតាមប្រពៃណី។

សូមបញ្ជាក់ផងដែរថាករណីឆក់ខ្សែភ្លើងលើក្រុមជាងសំណង់បានកើតឡើងជសលើកទី២​ជាបន្តបន្ទាប់នៅក្នុងខែកញ្ញា 2020 នេះដោយការធ្វេសប្រហែសខ្វះការប្រុងប្រយ័ត្ន៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម