ឪពុកនិងកូនស្រីពីរនាក់ដែលពុលចំណីអាហារកំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យ

88
ចែករម្លែក

ដោយ:រិទ្ធីសែន/ពោធិសាត់: ស្ថានភាពជំងឺឪពុកនិងកូនស្រី២នាក់ដែលពុលចំណីអាហារមានស្ថានភាពធូរស្រាលហើយខណះដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែក អូរតាប៉ោង និងមិនទាន់អនុញ្ញាតិអោយវិលត្រឡប់ទៅលំនៅឋាននៅឡើយទេនិងកំពងស្ថិតក្រោមការតាមដានស្ថានភាពជំងឺយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យបង្អែកអូរតាប៉ោងផងដែរ ។

នេះបើតាមការឲ្យដឹងពីអធិការនគរបាលស្រុកតាលូសែនជ័យលោកវរសេនីយ៍ឯក ហែមមុន្នី បានឲ្យដឹងតាមលាក់ទូរស័ព្ទនៅវេលាម៉ោង ១២ និង ១២ នាទីថ្ងៃទី២៣ កញ្ញា ២០២០។

សូមបញ្ជាក់ផងដែរថានៅថ្ងៃទី២១ កញ្ញា ២០២០ កើតមានការពុលលើចំណីអាហារដំឡូងនិងសណ្តែកដែលជាកូនបានស្ងោហើយហូបរួមគ្នាឪពុក និងកូនៗ៤នាក់អ៊ធ្វើអោយកូនស្រីពៅម្នាក់ឈ្មោះ វ៉ាន់ស្រីយ៉ាអាយុ ៣ ឆ្នាំ បានស្លាប់នៅគ្រាដែលបញ្ជូនដល់មណ្ឌល់សុខភាព។ ហើយនេះមិនមែនជាលើកទី១នោះឡើយសម្រាប់គ្រួសារមួយនេះគ្រាដែលកន្លងទៅជីតាបានហូបដំឡូងម៉ីនៅរោងចាំចំការបណ្តាលអោយពុលផងដែរ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម