​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​ករណី​លួច​និង​បញ្ជូនទៅ​តុលាការ​

899
ចែករម្លែក
  • 41
    Shares

​ដោយៈ​គូលែន​/​សៀមរាបៈ​ជនសង្ស័យ​ចំនួន​២​នាក់​ត្រូវបាន សមត្ថកិច្ច​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​សៀមរាប សហការ​ជាមួយ​ការិយាល័យ​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បានធ្វើការ​ឃាត់ខ្លួន​ដែល​ពាក់ព័ន្ធ​នឹង​ករណី​អំពើ​លួច​(​កាច់​សោ​រក​) រួមទាំង​ដកហូត​បាន​ម៉ូតូ​ចំនួន​៤​គ្រឿង​។​ការឃាត់ខ្លួន​ជ​នេះ បាន​ធ្វើឡើង​ស្ថិតនៅ​ចំណុច ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​កាលពី​វេលា​ម៉ោង​២០​និង​៣០​នាទី ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៨ ។​

​លោក​វរសេនីយ៍ត្រី អ៊ុយ ច​យ ប្រធានការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​សៀមរាប បាន​បញ្ជាក់ថា ជនសង្ស័យ​ទាំង​២​នាក់​ដែល​ត្រូវបាន​ឃាត់ខ្លួន​គឺមាន​ឈ្មោះ ហ៊​ន លីន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប និង​ម្នាក់ទៀត​ឈ្មោះ ប៉ូ កេ​រតនា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ទីលំនៅ​ប​ច្ច​ប្បន្ន ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។​

លោក អ៊ុយ ច​យ បាន​បញ្ជាក់ថា ចំណែក​វត្ថុតាង​ដែល​បានធ្វើ​ការដកហូត​បាន​រួមមាន​ម៉ូតូ​ចំនួន ០៤​គ្រឿង ដែល​ជនសង្ស័យ បាន​លួច​កាច់​សោ​យក​ពី​គេ​គឺមាន​ទី​១ ម៉ូតូ​ម៉ាក ហុងដា​C125 សេរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ លេខ​តួ​+​លេខ​ម៉ាស៊ីន ND125M 9761526 ,​ទី​២ ម៉ូតូ​ម៉ាក ហុងដា C125 សេរី​ឆ្នាំ​២០០៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប 1E 5219 លេខ​តួ​+​លេខ​ម៉ាស៊ីន ND125M 8205686, ទី​៣ ម៉ូតូ​ម៉ា​កវេ​វ ពណ៌​ខៀវ គ្មាន​ស្លាក​លេខ លេខ​តួ​+​លេខ​ម៉ាស៊ីន NF 110 M 0099122, និង​ទី​៤ ម៉ូតូ​ម៉ាក​C125​សេរី​2003​ពណ៌​ខ្មៅ លេខ​តួ​+​លេខ​ម៉ាស៊ីន 8029222 ស្លាក​លេខ​1A 4608​បន្ទាយមានជ័យ​។​

លោក​វរសេនីយ៍ត្រី បាន​បន្តថា តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ឈ្មោះ ហ៊​ន លីន បាន​សារភាពថា ខ្លួនគេ​ធ្លាប់​បានធ្វើ​សកម្មភាព​ចំនួន​៤​លើក ក្នុង​ក្រុង​សៀមរាប​ដោយបាន​ធ្វើ​សកម្មភាព​ជាមួយ​ឈ្មោះ ប៉ូ កេ​រតនា ។​បច្ចុប្បន្ន​កំលាំង​ការិយាល័យ​ជំនាញ​កំពុង ស្រាវជ្រាវ​រក​ជនរងគ្រោះ​(​ម្ចាស់​ម៉ូតូ​) នឹង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ធ្វើការ​ចោទប្រកាន់​តាមផ្លូវ​ច្បាប់​៕S/

​រូបភាពៈ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ពាក់ព័ន្ធ​នឹង​ករណី​អំពើ​លួច បញ្ជូនទៅ​តុលាការ​៕​គូលែន​

ទីតាំងផ្សាយពាណិជ្ជកម្ម