ចំនួន​អ្នក​ស្លាប់​ដោយសារ​រលំ​បាក់​អគារ​នៅ​ឥណ្ឌា​កើន​ដល់​៣៥​នាក់​

166
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយថា ចំនួន​អ្នក​ស្លាប់​ដោយ​ការ​ដួល​រំលំ​បាក់​អគារ​ផ្ទះល្វែង​មួយ​នៅ​ប្រទេស​ឥណ្ឌា​បាន​កើនឡើង​ដល់​៣៥ នាក់ គិត​មកដល់​ថ្ងៃ​ពុធ​ទី​២៣​ខែកញ្ញា​ខណៈ​ដែល​ក្តីសង្ឃឹម​នៃ​ការរកឃើញ​​អ្នក​នៅ​រស់​ផ្សេងទៀត គឺ​មាន​សង្ឃឹម​តិច​ណាស់​។​

​រហូត​មកដល់ពេលនេះ ក្រុម​អ្នគ​សង្គ្រោះ បាន​ទាញ​បាន​រកឃើញ​និង​យក​អ្នក​នៅ​រស់រាន​មានជីវិត​ចំនួន​២០ នាក់​ចេញពី​គំនរ​បាក់បែក​នៃ​អគារ​កម្ពស់​៣ ជាន់​នេះ នៅ​ទីក្រុង​ប៊ី​វ៉ាន់ឌី​ជិត​ទីក្រុង​មុំ​បៃ​។​

​ក្រុម​អាជ្ញាធរ​ក្នុង​តំបន់​បាន​និយាយថា ក្រុម​អ្នក​សង្គ្រោះ​ជាមួយនឹង​សត្វ​ឆ្កែ​ហិតក្លិន​បាន​រកឃើញ​និង​ទាញ​សាកសព​៣៥​នាក់​ចេញពី​អគារ​បាក់បែក​នោះ បន្ទាប់​ពី​អគារ​នេះ​បានរ​លំបាក់​កាលពី​ថ្ងៃ​ចន្ទ​។​

​មូលហេតុ​នៃ​ការ​រលំ​បាក់​នេះ​មិនទាន់​ត្រូវបាន​គេ​ដឹង​ច្បាស់​នៅឡើយ​ទេ​ប៉ុន្តែ​ការដួលរលំ​អគារ​កើត​ឡើង​ជា​ធម្មតា​នៅ​រដូវ​មូសុងវស្សា​ពី​ខែ​មិថុនា​ដល់​ខែ​កញ្ញា ដោយសារ​រចនាសម្ព័ន្ធ​សំណង់​អគារ​ចាស់ៗ គួបផ្សំ​នឹង​ការអនុវត្ត​ច្បាប់​សុវត្ថិភាព​សំណង់​នៅ​ធូ​រលុង​និង​ភ្លៀង​ធ្លាក់​មិន​ឈប់ឈរ​ជា​ច្រើន​ថ្ងៃ​មកនេះ​។​

​ភ្លៀង​ធ្លាក់​ខ្លាំង​នៅពេល​យប់​នៅ​តំបន់​ក្រុង​មុំ​បៃ បាន​បង្ខំ​ឱ្យ​ក្រុម​អាជ្ញាធរ​រថភ្លើង​រៀបចំ​កាលវិភាគ​ឡើងវិញ​ឬ​លុបចោល​សេវាកម្ម​រថភ្លើង​នៅ​ទីក្រុង​នេះ​នៅ​ថ្ងៃ​ពុធ​នេះ ដោយសារ​ការលិចលង់​ផ្លូវ​រថភ្លើង​៕​ប្រែ​សម្រួល​៖​សុខា/sn​

ក្រុម​អ្នក​សង្គ្រោះ​រុករក​អ្នក​នៅ​រស់​នៅ​កន្លែង​អគារ​ដួលរលំ​នៅ​ទីក្រុង​ប៊ី​វ៉ាន់ឌី​ប្រទេស​ឥណ្ឌា

ទីតាំងផ្សាយពាណិជ្ជកម្ម