“​ហាង​កាហ្វេ​យន្តហោះ​” ផ្ដល់​អារម្មណ៍​ពិសេស​សម្រាប់​អ្នក​ដែល​នឹក​ដល់​ការ​ជិះ​យន្តហោះ

333
ចែករម្លែក

​ ​
​ស្រប​ពេល​មនុស្ស​ជាច្រើន​លាន​នាក់​ទូទាំង​ពិភពលោក​ជាប់​ទៅ​ណា​មិន​រួច ពោលគឺ​នៅតែ​ផ្ទះ​ដោយសារ​ផ្ទុះ​ការឆ្លង​រាតត្បាត​វីរុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ដ៏​កាច​សាហា​វកូវី​ដ​-១៩ “​ហាង​កាហ្វេ​យន្តហោះ​” (Plane Cafes) បាន​ប្រាកដ​ខ្លួន​ឡើង​គួរឱ្យ​ចាប់អារម្មណ៍​នៅ​ប្រទេស​ថៃ ដើម្បី​ផ្ដល់​ឱកាស​ឱ្យ​ភ្ញៀវ​របស់ខ្លួន​ទទួលបាន​បទពិសោធន៍​ដូច​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស​ពិតៗ​ហើយ​គំនិត​ច្នៃប្រឌិត​នេះ​ទទួល​បាន​ការ​​ចាប់អារម្មណ៍​យ៉ាងខ្លាំង​។​
​ ​
​នៅលើ​យន្តហោះ​ដឹក​អ្នកដំណើរ​ដែល​ចូលនិវត្តន៍​ស្ថិតនៅក្នុង​ទីក្រុង​ឆ្នេរ​ផាត់​តាយ៉ា​ប្រទេស​ថៃ​នេះ ភ្ញៀវ​កាហ្វេ​ទទួលបាន​បទពិសោធន៍​អង្គុយ​លើ​កៅអី First Class យ៉ាង​ឡូយ និង​ថតរូប​អនុស្សាវរីយ៍ ហើយ​ភ្ញៀវ​ខ្លះ​ថែមទាំង​ចូលចិត្ត​ចូល​ទស្សនា​ក្នុង​បន្ទប់​អ្នកបើក​យន្តហោះ​ទៀតផង​។​
​ ​
​ភ្ញៀវ​ម្នាក់​ឈ្មោះ ធីប​ស៊ូ​ដា ហ្វា​ក់សៃ​ថង វ័យ ២៦ ឆ្នាំ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា “​នៅក្នុង​ហាង​កាហ្វេ​នេះ ខ្ញុំ​អាច​អង្គុយ​នៅ​ផ្នែក First Class​ហើយក៏​អាច​ចូល​ទស្សនា​ក្នុង​បន្ទប់​អ្នកបើក​យន្តហោះ​​បាន​ផង​ដែរ ពិតជា​រីករាយ​មែនទែន​!”​។​
​ ​
​ភ្ញៀវ​ម្នាក់ទៀត​ឈ្មោះ ឆា​លី​សា ឈឺ​ន​ស្រា​ណ​យ​វ័យ ២៥ ឆ្នាំ​និយាយថា ពេល​បាន​ទៅ​ញ៉ាំ​កាហ្វេ​នៅ​ហាង​នេះ ធ្វើឱ្យ​នាង​នឹក​ដល់​ការធ្វើដំណើរ​តាម​យន្ត​ហ​ហោះ​នៅ​មុន​ពេល​ផ្ទុះ​ការឆ្លង​រាតត្បាត​វីរុស​កូវី​ដ​-១៩ ​ដែល​បាន​បិទ​គ្រប់​ព្រំដែន​របស់​ថៃ​។​
​ ​
​តោះ​! ដើម្បី​ជ្រាប​កាន់តែច្បាស់ សូម​រីករាយ​ទស្សនា​រូបភាព​ខាងក្រោម​ទាំងអស់គ្នា​៕​ប្រែ​សម្រួល​៖​ខុម​/sn

ទីតាំងផ្សាយពាណិជ្ជកម្ម