បញ្ជាការដ្ឋានកងរាជអាវុធតាមខេត្តទទួលការប្រជុំតាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេងជាមួយថ្នាក់លើផ្ទៃប្រទេស

158
ចែករម្លែក

ដោយ:ប.ជ័យ/បន្ទាយមានជ័យ ៖ បញ្ជាការដ្ឋានកងរាជអាវុធតាមខេត្ត រួមទាំងខេត្តបន្ទាយមានជ័យត្រូវបានរៀបចំអោយទទួលការប្រជុំតាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Video Conference) ជាមួយថ្នាក់លើគឺបញ្ជការដ្ឋានកងរាជអវុធហត្ថលើផ្ទៃប្រទេស ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំ លោកមេបញ្ជាការរង លោកនាយរងសេនាធិការ លោកប្រធាន-អនុប្រធានមន្ទីរ លោកនាយការិយាល័យ និងលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ទាំង ៩ សរុបចំនួន៨០រូប អញ្ជើញចូលរួមប្រជុំស្តាប់ការផ្សព្វផ្សាយអំពីរចនាសម្ព័ន្ធចាត់តាំងកងរាជអាវុធហត្ថ ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

កិច្ចប្រជុំ នេះប្រារព្វធ្វើ ឡើងតាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Video Conference) នៅសាលប្រជុំតូច បញ្ជាការ ដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ពោលគឺត្រូវអនុវត្តដូច្នេះក្នុងអំឡុងនៃការរីករាលដាលជម្ងឺកូវីត១៩ ឬក៏បន្តតទៅទៀត៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម