សាកថ្ម៣នាទី លេងPubGបាន​៣​ប្រកួត realme 7 Series បាននាំ​យកបច្ចេកវិទ្យាពេញនិយម 65W SuperDartមកកាន់ទីផ្សារកម្ពុជា

527
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ៖ចង់បានសមត្ថភាពកាន់ថ្មកាន់តែយូរមែនទេ? ប្រើស្មាតហ្វូន ដែល មានថាម​ពល​ថ្មធំក៏មិនបានដូចចិត្ត ដូចនេះ ការបង្កើនសមត្ថភាពទៅលើការ សាកថ្មគឺមានប្រសិទ្ធភាពខ្ពស់ជាងការបន្ថែមថាមពលថ្ម។

កាលពីថ្មីៗនេះ realmeបានប្រកាសថា realme 7 series ដែលមានបំពាក់ការសាក លឿន65W SuperDart Chargeដែលជិតនឹងដាក់ប្រកាសគឺអាចសាកបាន៥០% ក្នុង រយៈពេល១២នាទី។​នេះមានន័យថា realme នឹងក្លាយជាក្រុមហ៊ុនស្មាតហ្វូនដំបូងគេ នៅ ក្នុងប្រទេសកម្ពុជាដែលបាននាំយកបច្ចេកវិទ្យាសាកថ្មលឿនកម្រិត Flagship ដាក់ នៅលើស្មាតហ្វូនជួរតម្លៃ៣០០ទៅ៤០០ដុល្លារធ្វើឱ្យយុវវ័យកាន់តែច្រើនបានប្រើប្រាស់ បច្ចេកវិទ្យាពេញនិយមនិងឈានមុខគេ និងក្លាយជាអ្នកផ្សព្វផ្សាយបច្ចេក វិទ្យាពេញ និយម ពិតប្រាកដ។

រំលឹកឡើងវិញដល់ផលិតផលrealme series កាលពីមុន តែងតែទទួលបានការគាំទ្រ ពីសំណាក់អ្នកប្រើប្រាស់វ័យក្មេងជាច្រើនទៅលើផ្នែកសមត្ថភាពម៉ាស៊ីននិងការកាន់ថ្មបានយូរ។ កាលពីដើមឆ្នាំ២០២០ realme 6 series បានក្លាយជាស្មាតហ្វូនដំបូងគេ ក្នុង ជួរតម្លៃនេះដែលមានបំពាក់បច្ចេកវិទ្យាសាកលឿន 30W Dart Charge។

បច្ចុប្បន្ននេះ បច្ចេកវិទ្យាសាកថ្មលឿន 65W SuperDart Charge គឺជាការកែប្រែដ៏ធំ ថ្មីមួយនៃ realme Number series ដែល realme 6 series មានបច្ចេកវិទ្យា 30W Dart Charge ហើយស្មាតហ្វូន realme 7 series បានមានការតំឡើងជា 65W SuperDart Charge នៅខណពេលអស់ថ្ម គឺវាអាចសាកថ្មបាន១៣%ក្នុងរយៈពេល3នាទី១២នាទីប្រហែលបាន៥០% និង១០០%ក្នុងរយៈពេល៣៤នាទីអាចធ្វើឱ្យ អ្នកប្រើ ប្រាស់សន្សំសំចៃពេលវេលាបានច្រើន ។

នៅក្នុងទីផ្សារប្រទេសកម្ពុជាកាលពីមុនសម្រាប់បច្ចេកវិទ្យាសាកថ្មលឿន 65W Super Dart Charge មានតែនៅលើស្មាតហ្វូន Flagship ដែលមានជួរតម្លៃជាង​៨០០​ដុល្លារ​ប៉ុណ្ណោះប៉ុន្តែrealme X50 Proដែលបានចេញនៅដើមឆ្នាំ២០២០នេះគឺជាស្មាត​ហ្វូន​Flagshipមួយដែលមានបំពាក់នូវបច្ចេកវិទ្យានេះតាំងពីយូរមកម៉្លេះ បច្ចុប្បន្ននេះ ក៏​បាន​យកបច្ចេកវិទ្យា 65W SuperDart Charge មកបំពាក់នៅលើrealme 7 seriesដែល​មានជួរតម្លៃ៣០០ទៅ៤០០ដុល្លារហើយនេះគឺជាការវាយបំបែកមួយទៅលើជួរតម្លៃ ផ្តល់​​នូវបទពិសោធន៍និងសមត្ថភាពក្នុងតម្លៃដែលយុវវ័យអាចទទួលយកបាន ជឿថាវា​នឹងក្លាយជាម៉ូឌែលដែលពេញនិយមនៅក្នុងសម័យថ្មីមួយ។

ក្រោយសាកថ្ម៣នាទី ផលិតផល realme 7 series អាចប្រើប្រាស់ក្នុងការមើល YouTubeបាន ២ម៉ោងកន្លះ លេង Instagram បាន ២ម៉ោងនិងអាចលេង PUBG បាន៣វគ្គ ផងដែរ អាចបំពេញតម្រូវការអ្នកប្រើប្រាស់ដែល​ចូលចិត្តលេងទូរស័ព្ទ​កាន់​តែច្រើន។

អ្វីដែលគួរអោយកត់សម្គាល់នោះគឺ គឺសុវត្ថិភាព realme 7 proជាទូរសស័ព្ទដំបូង​គេ​ដែលទទួ​ល​បានវិញ្ញាបណ្ណបត្របញ្ជាក់ពីគុណភាពពីស្ថាប័ន TÜV Rheinland ដែល​ជា​ស្ថាប័ន ត្រួតពិនិត្យគុណភាពនិងសុវត្ថិភាព ដែលក្នុងកំឡុងពេលសាកថ្មសីតុណ្ហភាព​ទូរស័ព្ទគឺអាចរក្សារនៅក្រោម40℃ ដែលនាំមកនូវបទពិសោធន៍ដ៏អស្ចារ្យ។

realme 7 seriesដែលបំពាក់នូវបច្ចេកវិទ្យាសាកលឿន65Wនឹងនាំមកនូវ​ភាពភ្ញាក់​ផ្អើល​កាន់តែច្រើនដល់អ្នកទាំងអស់គ្នា  សូមរង់ចាំទាំងអស់គ្នា ៕ph

ទីតាំងផ្សាយពាណិជ្ជកម្ម