រន្ទះបាញ់​ស្លាប់​អ្នកបច្ចេកទេស​យន្តហោះ​នៅ​អាកាសយានដ្ឋាន​ក្រុង​ហាណូយ​

429
ចែករម្លែក

​បុគ្គលិក​បច្ចេកទេស​យន្តហោះ​ម្នាក់​ត្រូវបាន​រន្ទះបាញ់​ស្លាប់​កាល​ពី​ថ្ងៃ​អង្គារ​ទី​២២​កញ្ញា​នៅពេល​គាត់​បាន​កំពុងធ្វើការ​នៅឯ​អាកាសយានដ្ឋាន​Noi Bai នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម ។​

​បុរស​អាយុ ៤០ ឆ្នាំនេះ បាន​ធ្វើការ​ឱ្យ​ក្រុមហ៊ុន​វិស្វកម្ម​អាកាសចរណ៍​វៀតណាម​Vietnam Airlines ។​

​គាត់​បាន​កំពុង​ត្រួតពិនិត្យ​យន្ដហោះ​មួយ​របស់​ក្រុមហ៊ុន​នេះ ដែល​រៀបចំ​ចេញពី​ទីក្រុង​ហាណូយ​ទៅ​ទីក្រុង​វី​ញ​(Vinh) នៅ​តំបន់​ភាគ​កណ្តាល​នៃ​ប្រទេស​វៀតណាម​នៅពេល​ដែល​រន្ទះបាញ់​បាន​បាញ់​​ចំ​ស្លាប​ខាងស្តាំ​នៃ​យន្ដហោះ​នោះ ដោយ​បណ្តាល​ឱ្យ​គាត់​ធ្លាក់​មក​ដី​។​

​គាត់​បាន​ស្លាប់​នៅតាម​ផ្លូវ​ទៅ​មន្ទីរពេទ្យ​៕​ប្រែ​សម្រួល​៖​សុខា​/sn

​យន្តហោះ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​Vietnam Airlines​ស្ថិត​នៅ​អាកាសយានដ្ឋាន Noi Bai នៅ​ទីក្រុង​ហាណូយ​កាលពី​ថ្ងៃទី​៤​ខែ​កុម្ភៈ​ឆ្នាំ​២០២០

ទីតាំងផ្សាយពាណិជ្ជកម្ម