​រដ្ឋមន្ត្រីក្រសួង​វប្ប​ធ៌​ម​និង​វិចិត្រសិល្បៈ​ថ្វាយ​ដ​ង្វា​យ​ជា​សៀវភៅ​ឯកសារ​ស្តីអំពី​វប្បធម៌​នា​ព្រះរាជដំណាក់​គន្ធ​បុ​ផ្ផា​ដល់​សម្តេចម៉ែ​

170
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​នា​វេលា​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​សព្វព្រះរាជហឫទ័យ​ស្តេច​ប្រោស​ព្រះ​បរម​រាជានុញ្ញាត​ព្រះរាជទាន​ជូន​លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រី ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ដឹកនាំ​ប្រតិភូ​អញ្ជើញ​ចូល​ក្រាបថ្វាយបង្គំ​គាល់​ដើម្បី​ថ្វាយ​ដ​ង្វា​យ​ជា​សៀវភៅ​ឯកសារ​ស្តីអំពី​វប្បធម៌​នា​ព្រះរាជដំណាក់​គន្ធ​បុ​ផ្ផា​ព្រះ​បរម​រាជ វាំង​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម