​ធ្វើ​អាជីវកម្ម​ទាមទារ​ឱ្យមាន​ការគិត​ធំ​ប៉ុន្តែ​ផ្តើមចេញពី​តូច​

111
ចែករម្លែក

​ដោយ​: ពៅ​និមល​/​ភ្នំពេញ​: លោក​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម បាន​បញ្ជាក់ថា ជាដំបូង​សម្រាប់​អាជីវកម្ម គឺ​ការគិត​ធំ​និង​ចាប់ផ្តើម​ពី​តូច​។​ជាពិសេស​ត្រូវ​ស្គាល់​អតិថិជន​ស្គាល់​ទីផ្សារ​និង​យក​បទពិសោធន៍​ទាំង​ជោគជ័យ​និង​បរាជ័យ​សម្រាប់​ជំនះ​និង​ពង្រីក​អាជីវកម្ម​ដើម្បី​ដើរ​ឲ្យ​ទាន់សម័យ​បច្ចេកវិទ្យា​និង​ភាពបត់បែន​បាន​រហ័ស​ក្នុងនាម​ជា​សហគ្រិនភាព​ដែលមាន​ការច្នៃប្រឌិត​ខ្ពស់​។

​ក្នុងឱកាស​ចុះ​ពិនិត្យ​ស្វែងយល់​នៅ​ទីតាំង​វិទ្យាស្ថាន​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​(NIPTICT)​និង​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​និង​ស្ថាបនិក​សហគ្រាស​ខ្នាតតូច​និង​មធ្យម​។​ក្រុមហ៊ុន​ធុរកិច្ច​ថ្មី ដែល​ប្រើប្រាស់​សេវា​បច្ចេកវិទ្យា​ឌីជីថល (Tech Startup) កាលពី​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២០​កន្លងទៅនេះ នៅ​សង្កាត់​ព្រែកលាប រាជធានី​ភ្នំពេញ​។​

លោក​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​បានបង្ហាញ​នូវ​មោទនភាព​ដែល​ខ្មែរ​អាចធ្វើ​បាន​នាពេល​កន្លងៗ​មក​តាមរយ​:​ការដណ្តើម​បាន​ពានរង្វាន់​ជា​បណ្តើរៗ​។​មានការ​រីករាយ​សាទរ​ឃើញ​សហគ្រិន​ខ្មែរ​មាន​ស្មារតី​ច្នៃប្រឌិត​ដែល​យកចំណេះ​ជំនាញ​ដែល​បាន​រៀនសូត្រ​នៅឯ​សាលា​និង​ការរៀនសូត្រ​សិក្សា​ស្រ​វ​ជ្រាវ​បន្ថែម​មក​អនុវត្ត​ជាក់ស្តែង​ក្នុង​អាជីវកម្ម ដែលមាន​ការរីកចម្រើន​ជា​បន្តបន្ទាប់​រហូតមក​ដល់​សព្វថ្ងៃនេះ​។​

​ជាមួយគ្នានេះ លោក​បានបង្ហាញ​នូវ​ការជឿជាក់​ផងដែរ ចំពោះ​ភាពជោគជ័យ​ថ្មីៗ​ត​ទៅមុខទៀត ហើយ​ក្រសួង​ក៏បាន​មើលឃើញ​បន្ថែមទៀត​នូវ​តម្រូវការ​ជាក់ស្តែង​និង​ភាពចាំបាច់​នានា​សម្រាប់​ជួយ​លើក​កំពស់​សហគ្រាស​ខ្នាតតូច​និង​មធ្យម​និង​ធុរកិច្ច​ថ្មី​នៅ​កម្ពុជា តាមរយ​:​ការបង្កើត​នូវ Eco-System នានា​សម្រាប់​ការជួយជ្រោមជ្រែង​គ្នា​ទៅវិញទៅមក​។​

​សូមបញ្ជាក់ថា​គោលបំណង​នៃ​កិច្ចប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​និង​ស្ថាបនិក​សហគ្រាស​ខ្នាតតូច​និង​មធ្យម​និង​ក្រុមហ៊ុន​ធុរកិច្ច​ថ្មី ដែល​ប្រើប្រាស់​សេវា​បច្ចេកវិទ្យា​ឌីជីថល (Tech Startup) ដើម្បី​ស្វែងយល់​ពី​ដំណោះស្រាយ​នានា​របស់​បណ្តា​សហគ្រាស​ខ្នាតតូច​និង​មធ្យម និង​ក្រុមហ៊ុន​ធុរកិច្ច​ថ្មី ដែល​ប្រើប្រាស់​សេវា​បច្ចេកវិទ្យា​ឌីជីថល​(Tech Startup)​។​អាចជួយ​ជំរុញ​ដល់​ដំណើរការ និង​ការគ្រប់គ្រង​អាជីវកម្ម​របស់ SME និង​ក្រុមហ៊ុន​ធុរកិច្ច​ថ្មី ស្រប​ពេលដែល​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួង​ឧស្សាហកម្ម​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​និង​នវានុវត្តន៍​កំពុង​យកចិត្តទុកដាក់​ខ្លាំង​លើ​វិស័យ​ឌីជីថល និង​ឧស្សាហកម្ម​ជំនាន់​៤.០​។

​តាមរយៈ​កម្មវិធី​នេះ មាន​បទ​បង្ហាញ​ជាច្រើន​ពី​ថ្នាក់ដឹកនាំ ស្ថាបនិក ក៏ដូចជា​សហ​ស្ថាបនិក ដែល​អញ្ជើញ​មកពី​បណ្តា​សហគ្រាស​ខ្នាតតូច​និង​មធ្យម និង​អាជីវកម្ម​ធុរកិច្ច​ថ្មី​ចំនួន​១៨​ក្រុមហ៊ុន សហគ្រាស អំពី​សេវាកម្ម​ឌីជីថល​ដែលមាន​មុខជំនាញ​ខុសៗ​គ្នា​។ ដូចជា​៖​សេវាកម្ម សុខាភិបាល​, បច្ចេកវិទ្យា​, កសិកម្ម​, ដឹកជញ្ជូន​, អប់រំ​, ធនាគារ​, ហិរញ្ញវត្ថុ​, សេវា​ការស្វែងរក​ទំនិញ​ជា​ផលិតផល​ខ្មែរ​, ការទិញ​ម្ហូបអាហារ​តាម​អន​ឡាញ (Online) និង​ផ្នែក Software &Hardware ជាដើម​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម