ក្លិប​លី​វឺ​ភូ​ល​នៅតែ​ចង់បាន​កីឡាករ អ៊ី​ស្មៃ​ឡា សា របស់​ក្លិប​វេត​ហ្វ​ត​

165
ចែករម្លែក

​ក្លិប​លី​វឺ​ភូ​ល​( Liverpool) នៅតែ​អន្ទះសា​ចង់​សម្រេច​កិច្ចព្រមព្រៀង​ជាមួយ​ក្លិប​វេត​ហ្វ​ត​( Watford ) ដើម្បី​ផ្ទេរ​កីឡាករ អ៊ី​ស្មៃ​ឡា សា (Ismaila Sarr) ក្នុងតម្លៃ​៣៦​លាន​ផោន ហើយ​ចង់​ខ្ចី​ជើង កីឡាករ អូ​ស្មា​ណេ ដេ​ម​បេ​ឡេ (Ousmane Dembele) ពី​ក្លិប​បា​សេ​ឡូ​ណា ( Barcelona )​ផងដែរ​។
​ ​
​ក្លិប Liverpool បាន​ផ្ទេរ​កីឡាករ ធី​អា​ហ្គោ អាល​កាន​តា​រ៉ា (Thiago Alcantara) និង ឌី​អូ​ហ្គោ ចូ​តា (Diogo Jota) ក្នុងតម្លៃ​សរុប​៦៥​លាន​ផោន ប៉ុន្តែ​នៅតែ​ចាប់អារម្មណ៍​ចង់​ពង្រឹង​ក្រុម​បន្ថែម ទៀត​។​
​ ​
​ភ្នាក់ងារ​របស់ សា បាន​ជួប​ជាមួយ​មន្ត្រី​របស់​ក្លិប Liverpool រួចហើយ​ហើយ​មានការ​ព្រមព្រៀង គ្នា​ជាមួយ​ក្លិប Watford ដែល​អាច​នឹង​ឡើងដល់​តម្លៃ​៣៦​លាន​ផោន​។ កិច្ចសន្យា​នេះ​មាន​ប្រាក់ ឈ្នួល​១២០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​ក៏ត្រូវ​បាន​ពិភាក្សា​ផងដែរ ប៉ុន្តែ​មិនទាន់មាន​ការព្រម ព្រៀង​អំពី​លក្ខខណ្ឌ​នៅឡើយ​។​
​ ​
​កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ​ក៏​ជាទី​ចាប់អារម្មណ៍​របស់​ក្លិប Everton និង​ក្លិប Manchester United ផងដែរ ហើយ​មាន​សេចក្តីរាយការណ៍​ថា ក្លិប Aston Villa ក៏​ចូលរួម​ប្រកួតប្រជែង​ដែរ​ហើយ សង្ឃឹមថា នឹង​ទទួលបាន​កីឡាករ​រូបនេះ​។​
​ ​
​បន្ទាប់ពី​រក្សា​ភាពស្ងាត់ស្ងៀម​នៅ​រដូវ​កាល​ទិញដូរ​នេះ​ក្រោយពី​នាំយក​កីឡាករ កុន​ស្តា​ន ទី​ណូ​ស ស៊ី​មី​កាស (Konstantinos Tsimikas) ក្នុងតម្លៃ​១១,៧៥​លាន​ផោន​ពី​ក្លិប Olympiacos ក្លិប Liverpool បានចាប់ផ្តើម​សកម្មភាព​ឡើងវិញ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ អ៊ី​ស្មៃ​ឡា សា (Ismaila Sarr)

ទីតាំងផ្សាយពាណិជ្ជកម្ម