នី​ម៉ា រង​ការចោទប្រកាន់ថា ប្រើពាក្យ​សម្តី​បែប​រើសអើង​ដាក់​កីឡាករ​ក្រុម Marseille

180
ចែករម្លែក

កីឡាករ នី​ម៉ា (Neymar) រង​ការចោទប្រកាន់ថា បាន​បោះ​ពាក្យសម្តី​បែប​រើសអើង​ជាតិ សាសន៍​ដាក់​កីឡាករ​របស់​ក្លិប Marseille អំឡុងពេល​មានការ​ប៉ះ​ពាក្យសម្តី​ដ៏​ក្តៅគគុក​មួយ ដែល​បណ្តាល​ឲ្យ​អាជ្ញាកណ្តាល​បណ្តេញ​កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ​ចេញ​។​
​ ​
​កីឡាករ​ប្រាំ​រូប​ត្រូវបាន​បណ្តេញចេញ អំឡុង​ការប្រកួត​រវាង​ក្រុម Marseille និង​ក្រុម PSG កាលពី​ដើមខែ​នេះ បន្ទាប់ពី​មាន​ជម្លោះ​ខ្លាំង ដែល​ក្នុងនោះ នី​ម៉ា បាន​អះអាងថា ខ្សែការពារ អាល​វ៉ា​រ៉ូ ហ្គុ​ន​ហ្សា​ឡេស (Alvaro Gonzalez) បាន​ហៅ​ខ្លួន​ថា ជា​កូន​ស្វា​។
​ ​
​នី​ម៉ា ត្រូវបាន​បណ្តេញចេញ បន្ទាប់​ប្រព័ន្ធ VAR រកឃើញថា ខ្លួន​បាន​ដាល់​ទៅលើ ហ្គុ​ន​ហ្សា ឡេស មុនពេល​កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ​បានធ្វើ​ការេ​អះអាង​តាម​បណ្តាញ​សង្គម​ថា ខ្សែការពារ​ក្រុម Marseille រូបនេះ​បាន​ប្រើពាក្យ​សម្តី​បែប​ប្រមាថ​មកលើ​ខ្លួន​។​
​ ​
​ក្លិប Marseille និង​កីឡាករ ហ្គុ​ន​ហ្សា​ឡេស នៅតែ​អះអាង​ពី​ភាព​គ្មាន​ទោស​របស់ខ្លួន​ហើយ អាជ្ញាធរ​បាល់ទាត់​កំពុងតែ​ស៊ើបអង្កេត​ពី​ការអះអាង​របស់ នី​ម៉ា​។​
​ ​
​មានការ​អះអាង​ផងដែរ​ថា នី​ម៉ា បានធ្វើការ​អត្ថាធិប្បាយ​បែប​រើសអើង​ជាតិ​សាសន៍​មកលើ ខ្សែការពារ ហ៊ី​រ៉ូ​គី សា​កៃ (Hiroki Sakai) អំឡុង​ការប្រកួត​នៅ​ពហុកីឡាដ្ឋាន Parc des Princes ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ នី​ម៉ា (Neymar)

ទីតាំងផ្សាយពាណិជ្ជកម្ម