ជែ​មី កា​រ៉ា​ហ្គ័​រ ទទួលស្គាល់ថា ខេ​វីន ដឺ ប្រា​ញ់ គឺជា​កីឡាករ​ឆ្នើម​បំផុត​ទី​៣​ក្នុង​ពិភពលោក​

187
ចែករម្លែក

ជែ​មី កា​រ៉ា​ហ្គ័​រ (Jamie Carragher) ទទួលស្គាល់ថា ខ្សែបម្រើ ខេ​វីន ដឺ ប្រា​ញ់ (Kevin de Bruyne) របស់​ក្លិប Manchester City គឺជា​កីឡាករ​ឆ្នើម​បំផុត​ទី​៣​នៅលើ​ពិភពលោក​។​
​ ​
​សម្រាប់​៥​រដូវ​កាល​ចុងក្រោយ​នេះ ដឺ ប្រា​ញ់ ដែល​ក្លិប City បាន​ចុះកិច្ចសន្យា​ផ្ទេរ​ពី​ក្លឹប Wolfsburg នៅ​រដូវក្តៅ​ឆ្នាំ​២០១៥​នោះ បាន​ក្លាយជា​ផ្នែក​សំខាន់​នៅក្នុង​ជ័យជម្នះ​របស់​ក្លឹប​នេះ​។​
​ ​
​កីឡាករ​សញ្ជាតិ​បែ​ល​ហ្សិ​ក​រូបនេះ គឺជា​កីឡាករ​ឆ្នើម​បំផុត​នៅ​ពហុ​កីឡដ្ឋាន Etihad ដោយ​រក បាន​៥០​គ្រាប់​និង​បង្កើត​ឱកាស​រក​គ្រាប់​បាល់​៩០​លើក​នៅក្នុង​ការបង្ហាញ​មុខ​២២៣​លើក​សម្រាប់​ក្រុម​របស់លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) ។​
​ ​
​ភាព​អស្ចារ្យ​របស់ ដឺ ប្រា​ញ់ អំឡុងពេល​បង្ហាញមុខ​ជា​លើក​ទី​២​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក បានធ្វើ​ឲ្យ​កីឡាករ​រូបនេះ​ទទួល​បានការ​សាទរ​ច្រើន ដោយ​មជ្ឈដ្ឋាន​ជាច្រើន​បាន​ហៅ​ខ្សែ បម្រើ​រូបនេះ​ថា ជា​កីឡាករ​កម្រិត​ពិភពលោក​។​
​ ​
​លោក កា​រ៉ា​ហ្គ័​រ អតីត​ខ្សែការពារ​ក្លិប Liverpool យល់ស្រប​នឹង​ការលើកសរសើរ​កីឡាករ វ័យ​២៩​ឆ្នាំ​រូបនេះ ហើយ​ទទួលស្គាល់ថា កីឡាករ​រូបនេះ​ឈរ​បន្ទាប់ពី​កីឡាករ លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) របស់​ក្លឹប Barcelona និង​កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) របស់​ក្លិប Juventus ។
​ ​
​កា​រ៉ា​ហ្គ័​រ បាន​និយាយថា “​ខ្ញុំ​នឹង​និយាយ​ដល់​ឈ្មោះ ដឺ ប្រា​ញ់ នៅពេល​យើង​និយាយ​អំពី កីឡាករ​ឆ្នើម​បំផុត​នៅក្នុង​ពិភពលោក​។ នៅពេលនេះ ខ្ញុំ​នឹង​ចាត់ទុក​គាត់​គឺជា​កីឡាករ​កំពូល បន្ទាប់ពី ម៉េ​ស​ស៊ី និង រ៉ូ​ណា​ល់​ដូ​”​។​
​ ​
​ដឺ ប្រា​ញ់ ដើរតួនាទី​សំខាន់ អំឡុងពេល​ក្រុម Manchester City ប្រកួត​បើកឆាក​ឈ្នះ​ក្រុម Wolves ៣-១ កាលពី​យប់​ថ្ងៃ​ច័ន្ទ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ ខេ​វីន ដឺ ប្រា​ញ់ (Kevin de Bruyne)

ទីតាំងផ្សាយពាណិជ្ជកម្ម