សារៈប្រយោជន៍​នៃ​ការទទួល​ទាន​ទឹក​មុន​អាហារ​ពេលព្រឹក​

204
ចែករម្លែក

ទឹក​ត្រូវបាន​គេ​ដឹងថា​ជា​សារធាតុ​ចាំបាច់​បំផុត​សម្រាប់​ជីវិត​របស់​មនុស្ស​ប៉ុន្តែ​វារឹតតែ​មាន​សារៈ ប្រយោជន៍​ថែមទៀត​ប្រសិនបើ​យើង​យល់​និង​ប្រើប្រាស់​ឬក៏​ទទួលទាន​ទឹក​តាម​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​ទៅតាម​តម្រូវការ​នៃ​សុខភាព​និង​រូបរាងកាយ​របស់​យើង​ម្នាក់ៗ​។​

​នៅពេល​ព្រឹក​មុនពេល​ដែល​អ្នក​ពិសារ​អាហារ​ពេលព្រឹក​ប្រសិនបើ​យើង​ពិសា​ឬក៏​ទទួលទាន​ទឹក​មួយ​កែវ​នោះ​យើង​នឹង​ទទួលបាន​នូវ​អត្ថប្រយោជន៍​ជាច្រើន​។​

​អត្ថប្រយោជន៍​ទាំងនោះ​មាន 4 សំខាន់ៗ​ដែល​រួមមាន​ទី 1 វា​នឹង​ជួយ​សម្អាត​ក្រពះ​របស់​អ្នក ដោយ​ជួយ​បំពេញ​បញ្ចេញ​ជាតិពុល​មក​ក្រៅ​ឲ្យ​អស់​។ ទី 2 ក្រោយ​ពេលដែល​ទឹក​ចូលទៅក្នុង រាងកាយ​របស់​អ្នក​ចំនួន 10 វិនាទី​វា​នឹង​ជួយ​រាងកាយ​អ្នកគ្រប់គ្រង​ផ្នែក​ក្នុង​សរីរាង្គ​ជាពិសេស ពោះវៀន​និង​ក្រពះ​ឲ្យ​ដំណើរការ​បានល្អ​។​ម្យ៉ាងទៀត​វា​ក៏​ជួយ​ដាស់​ខួរក្បាល​របស់​យើង​ឲ្យ​ក្រោក​ពី​គេង​បាន​ទៀងទាត់​ផងដែរ​។ ទី 3 នៅពេលដែល​អ្នក​គេង​អ្នក​អាច​បែកញើស​ដូចនេះ បើ​អ្នក​ពិសារ​ទឹក​វា​នឹង​ជួយ​ឲ្យ​រាងកាយ​របស់​អ្នកមាន​ជាតិ​ទឹក​ឬក៏​បំពេញ​នូវ​សារ​ធាតុទឹក​ដែល​រាងកាយ​របស់​យើង​ត្រូវការ​ឡើងវិញ​។​ទី 4 វា​ក៏​អាចជួយ​ឲ្យ​ឈាម​របស់​អ្នក​មិនមាន​លក្ខណៈ​ស្អិត ផងដែរ​ប៉ុន្តែ​អ្នក​មិនគួរ​ញ៉ាំ​ទឹក​មុនពេល​ដុសធ្មេញ​នោះទេ​ព្រោះ​វា​អាច​នាំ​មេរោគ​ទាំងអស់​ចូលទៅក្នុង​រាងកាយ​របស់​អ្នក​ដូចនេះ​អ្នក​គួរតែ​ញ៉ាំ​ទឹក​ក្រោយពេល​ដុសធ្មេញ​និង​មុនពេល​ពិសា​អាហារ​ពេលព្រឹក​ទើប​ល្អ​ចំពោះ​សុខភាព​របស់​អ្នក ៕ ប្រែ​សម្រួលៈ ជា សីហៈ​

ទីតាំងផ្សាយពាណិជ្ជកម្ម