វិធី​លួង​កូនក្មេង​អោយ​ឆាប់​គេង​លក់​

298
ចែករម្លែក

​ក្មេង​ជាទូទៅ​ជា​វ័យ​មួយ​ដែល​ត្រូវការ​ពេលវេលា​គេង​បាន​លើសពី 12 ម៉ោង ប៉ុន្តែ​ដើម្បីអោយ ក្មេង​គេង​ទៅតាម​តម្រូវការ​នៃ​វ័យ​និង​សុខភាព​ព្រមទាំង​ការលូតលាស់​របស់​ពួកគេ​អាណាព្យាបាល​ក៏​គួរ​យល់​និង​ដឹង​នូវ​វិធី​មួយចំនួន​ដើម្បី​លួង​កូន​របស់​លោកអ្នក​អោយ​ឆាប់​គេង​លក់​ផងដែរ​។​

​ទីមួយ​អាណាព្យាបាល​ជាពិសេស​អ្នក​ម្ដាយ​គួរតែ​កំណត់ពេល​វេលា​អោយ​កូន​ចូល​គេង​ដែល​គេ​ចាប់ពី 3​ខែ​ឡើងទៅ​។ អាណាព្យាបាល​គួរតែ​ដឹង​ពី​ពេលវេលា​ដែល​ត្រូវ​ឲ្យ​កូន​គេង ដឹង​ពី ពេលវេលា​ដែល​គួរ​ឲ្យ​កូន​លេង និង ពេលវេលា​ណា​គួរតែ​កូន​មិន​រករឿង​អ្នក​នៅក្នុង​ពេលយប់​។​

​ទី​ពីរ​កូន​តែង​រករឿង​មិន​ព្រម​គេង​នោះ​អាណាព្យាបាល​អាច​ឲ្យ​គេ​ជញ្ជក់​ក្បាលដោះ​ជ័រ​បាន​ព្រោះ​ក្បាលដោះ​ជ័រ​នេះ​អាចជួយ​អោយ​កូនក្មេង​មាន​អារម្មណ៍​ស្ងប់​ដោយ​អាចធ្វើអោយ​គេ​ឆាប់​ចូល​គេង​បាន​លឿន​។​

​ទី​បី អាណាព្យាបាល​ក៏​អាច​ចាក់​ចម្រៀង​ដែល​ជួយ​ឲ្យ​កូន​ឆាប់​ចូល​គេង​ដែរ​បើ​គេ​តែង​រករឿង ក្នុង​ពេលយប់ បទ​ចម្រៀង​ទាំងនោះ អាចធ្វើ​ឲ្យ​កូន​ងងុយគេង ហើយ​គេង​លក់​យ៉ាង​ស្រួល ដូចនេះ អាណាព្យាបាល​អាច​ប្រើ​វិធី​ទាំងនេះ ដើម្បី​លួង​កូន​ឲ្យ​ឆាប់​ចូល​គេង​បាន​៕ ប្រែ​សម្រួលៈ ជា សីហៈ​

ទីតាំងផ្សាយពាណិជ្ជកម្ម