រង្វាន់​ផ្តល់ជូន​ជ័យលាភី Miss Grand Thailand 2020 ធ្វើឱ្យ​មហាជន​ភ្ញាក់ផ្អើល​

258
ចែករម្លែក

​ភ្នំពេញៈ មានការ​ចាប់អារម្មណ៍​ច្រើន​លើ​ព្រឹត្តិការណ៍ នៃ​ការប្រកួត​កម្មវិធី​សម្រស់​ដ៏​ធំ Miss Grand Thailand 2020 បន្ទាប់ពី​ព្រឹត្តិការណ៍​នេះ​ត្រូវបានធ្វើ​ការប្រកួត​ផ្តាច់ព្រ័ត្រ​កាលពី​រាត្រី ថ្ងៃទី​១៩ ខែកញ្ញា កន្លងទៅនេះ​។

រង្វាន់​ដែល​ម្ចាស់​ជ័យលាភី​ទាំងអស់​ទទួលបាន​សរុប​ប្រាក់​រង្វាន់ Miss Grand Thailand 2020 ម្ចាស់​ជ័យលាភី​លេខ​១ គឺ​បាន​ទៅលើ​កញ្ញា ផា​ឆា​រ៉ា​ផន ចាន់​តា​រ៉ា​ប៉ា​ឌិ​ត ( Pacharaporn“ Nam” Chantarapadit) ដែលជា​កញ្ញា​តំណាង​ឲ្យ ខេត្ត​រ៉ាក់យ៉ង ដែលមាន​អាយុ​២២​ឆ្នាំ​។ នាង​ទទួលបាន​មកុដ​មាស​កិត្តិ​យល​តម្លៃ​៣,៦​ម៉ឺន​ដុល្លា​អាម៉េរិក គឺ​ការប្រគល់​ឲ្យ​ដាច់​តែម្តង រួមទាំង​ប្រាក់រង្វាន់លុយ​សុទ្ធ​បី​ម៉ឺន​ដុល្លារ​អាម៉េរិក​ទៀត​។

កាន់តែ​ពិសេស​ទៅទៀត នាង​ទទួលបាន​ខុន​ដូ​ទំនើប​មួយ ដែលមាន​តម្លៃ​៦​ម៉ឺន​ដុល្លារ​អាម៉េរិក រថយន្ត​ទំនើប MG3 មួយគ្រឿង​។ កាត​កាដូ​គិត​ជា​សាច់ប្រាក់​សម្រាប់​ថែរក្សា​សម្រស់​ជាច្រើន សរុប​ជាង​៣​ម៉ឺន​ដុល្លារ​អាម៉រិក ប័​ណ្ណធានា​រ៉ាប់​រង​អាយុ​ជីវិត​ទុន​ធានា​១៥​ម៉ឺន​ដុល្លារ អាម៉េរិក ការទទួល​ទាន​អាហារ​ពេញ​មួយឆ្នាំ ពី​ក្រុមហ៊ុន Food panda អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត ៣​ម៉ឺន​ដុល្លារ​អាម៉េរិក ដូច្នេះ បើ​គេ​គិត​ជា​សាច់ប្រាក់​សរុប​មិន​ក្រោម​៤០​ម៉ឺន​ដុល្លារ​អាម៉េរិកនោះទេ​។

សម្រាប់​ម្ចាស់​ជ័យលាភី​បន្តបន្ទាប់​៤​រូប​ផ្សេងទៀត​ទួលបាន​ប្រាក់រង្វាន់​ចាប់ពី​៥​ពាន់​ដុល្លារ អាម៉េរិក ដល់​១,៥​ម៉ឺន​ដុល្លារ​អាម៉េរិក រថយន្ត MG3 ម្នាក់​មួយគ្រឿង និង​កាត​ផ្តល់ជូន​គ្រឿងសម្អាង ដោយ​មិន​គិត​ប្រាក់​ជាច្រើន​ទៀតផង​៕ ដោយៈ បូ​រិ​ន​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម