សូដា សុវណ្ណម៉ាយ និង បាង កានុននរណាឡើងទៅជុំទី២ ?

160
ចែករម្លែក


ដោយ៖រ៉ូហ្សា/ភ្នំពេញ៖ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by Cellcard សម្រាប់យប់ថ្ងៃទី២៦កញ្ញានេះអ្នកប្រដាល់២រូបទៀតហើយដែលត្រូវប្រជែងគ្នាដណ្ដើមយកកៅអីសម្រាប់វគកគជម្រុះជុំទី២ ។
សូដា សុវណ្ណម៉ាយក្លិបគោព្រៃគុនខ្មែរត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ បាប កានុនក្លិបអាណាចក្រគុនខ្មែរខេត្តសៀមរាប ។អ្នកចាញ់ត្រូវខ្ទាត ចេញពីការប្រកួតចំពោះអ្នកឈ្នះនឹងឡើលងទៅប្រកួតវគ្គជម្រុះជុំទី២ ទៀត ។សម្រាប់អ្នកប្រដាល់ទាំង២រូបនេះពួកគេមានឈ្មោះបោះ សម្លេង ប្រហាក់ប្រហែលគ្នាប៉ុណ្ណោះតែបាង កានុនមួយរយៈនេះគេហាក់ដូចជាមានការប្រកួតច្រើនជាង ។

សូដា សុវណ្ណម៉ាយគេមានប្រវត្តិប្រកួតចំនួន២៥ដង ឈ្នះ១៦ដង ចាញ់ ៧ដង និងស្មើពិន្ទុ២ដង ។គេជាអ្នកប្រដាល់ដែលមានថ្វីកណ្ដាប់ដៃល្អធ្ងន់ និងវ៉ៃចេញបានរហ័ស ចំពោះជង្គង់ និងកែងរបស់គេមិនសូវជាអស្ចារ្យ នោះឡើយ ។
ចំពោះបាង កានុនវិញគេជាអ្នកប្រដាល់ចូលចិត្តប្រើកែង និងជង្គង់វាយប្រហារគូប្រកួតណាស់ ។ទោះបីកណ្ដាប់ដៃរបស់គេមិនដល់សុវណ្ណ ម៉ាយក៏ពិតមែនតែកែងរបស់គេមិនដែលប្រណីដល់គូប្រកួតឡើយ ។ចំពោះជង្គង់របស់គេក៏វ៉ៃចេញបានល្អនិងចំគោលដៅបានល្អរីឯ ស្នៀត ទាត់របស់គេមិនអាចមើលស្រាលបានឡើយ ។

អ្នកប្រដាល់មកពីខេត្តសៀមរាបរូបនេះមានប្រវត្តិប្រកួតចំនួន៣៥ដង ឈ្នះ២២ដង ចាញ់ចាញ់១១ដង និងស្មើពិន្ទុ២ដង ។បើតាមមន្ត្រីខាង ផ្គូរផ្គងនោះថារវាងអ្នកប្រដាល់ទាំង២រូបនេះរវាងអ្នកឈ្នះ និង អ្នកចាញ់ប្រាកដជាទ្រមខ្លួនដូចគ្នាមិនខានឡើយ ។កៅអីសម្រាប់វគ្គជម្រុះជុំទី២ ធ្លាក់ទៅក្នុងដៃសុវណ្ណម៉ាយ ឬ បាង កានុន ?
សូមបញ្ជាក់ថាសម្រាប់ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by Cellcard នេះមានអ្នកប្រដាល់៤រូបហើយដែលខ្ទាតចេញពីការប្រកួតហើយក៏មានអ្នកប្រដាល់៥រូបដែរដែលកក់កៅអីសម្រាប់ជុំទី២ ។ចុះនរណាជាអ្នកខ្លាំងទី៥ដែលនឹងត្រូវកក់កៅអីសម្រាប់ជុំទី២ ?
ចំពោះគូប្រកួតក្រៅព្រឹត្តិការណ៍ខ្សែក្រវាត់វិញនោះអ្នកប្រដាល់ព្រឿង សុចឺតក្លិបកងយោធពលខេមរភូមិន្ទបប្រកួតជាមួយអ្នកប្រដាល់គា ស្រុនក្លិបនាគរាជចតុមុខដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៤៨គីឡូក្រាម ។
សុចឺតជាអ្នកប្រដា់វ័យក្មេងទម្ងន់ស្រាលមួយរូបដែលកំពុងតែមានឈ្មោះបោះសម្លេងគ្រាន់បើគេជាអ្នកប្រដាល់ដែលមានបទពិសោធន៍ល្អនៅក្នុងប្រកួតពិសេសគេល្អទាំងការវាយលុក និង ការពារ ។ចំពោះគា ស្រុនវិញគេជាអ្នកប្រដាល់ជើងថ្មីដែលមិនសូវមានគេស្គាល់ឡើយ ។អ្នកប្រដាល់រូបនេះទំនងជាមិនអន់ឡើយបើខ្សោយគេមិនផ្គូរផ្គងឲ្យប្រកួតមួយសុចឺតឡើយ នរណាជួបសំណាងល្អ ។
ខ្លាចាស់យុគយក្សផ្លែដែលមានរហស្សនាមថាយក្សតឿទឹសពាយ័ព្យត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ជើងថ្មីសូដា ម៉ាឡាកាំងក្លិបគោ ព្រៃ គុនខ្មែរដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
សូដាម៉ាឡាកាំងជាអ្នកប្រដាល់ជើងថ្មីដែលមិនសូវមាននរណាស្គាល់ឡើយ ចំពោះយក្សផ្លែគេជាអ្នកប្រដាល់ជើងចាស់ពូកែឌឺដងដាក់គូ ប្រកួត តែគេជាអ្នកប្រដាល់ដែលមានកលល្បិចវ៉ៃល្អ សម្បូរល្បិចតែកម្លាំងគេខ្សោយបន្តិច ។សម្រាប់ការប្រកួតណវប្រសិនបើម៉ាឡាកាំង ឈ្នះគេនឹងមានឈ្មោះបោះសម្លេងខ្លាំងតែម្ដង ។
សាំង សាលីក្លិបជ្រៃសែនជ័យខេត្តកំពង់ស្ពឺប្រកួតជាមួយអ្នកប្រដាល់ធា វាសនាក្លិបខេត្តរតនគីរីដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ៕R

ទីតាំងផ្សាយពាណិជ្ជកម្ម