កម្ពុជាស្នើសុំបញ្ចូលកីឡា តេក្វាន់ដូITF សូហ្វតិន្នីស និងកីឡាមួយចំនួនទៀតក្នុងការប្រកួត SEA GAMES ២០២១ វៀតណាម

193
ចែករម្លែក


ដោយ៖រ៉ូហ្សា/ភ្នំពេញ៖ក្រោយពីម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES លើកទី៣១ ឆ្នាំ២០ ២១ វៀតណាមបានដាក់ ៣៦ប្រភេទកីឡា៤៥០វិញ្ញាសាសម្រាប់ការប្រកួត ប្រទេសកម្ពុជាក៏បានធ្វើលិខិតស្នើសុំបញ្ជូលប្រភេទកីឡាតេក្វាន់ដូITF (International Taekwondo Federation)របស់កូរេខាងជើងសូហ្វតេន្នីស និងកីឡាមួយចំនួនទៀតសម្រាប់ស៊ីហ្គេមឆ្នាំក្រោយនេះ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថា ការប្រកួត SEA GAMES លើកទី៣១ ប្រទេស កម្ពុជាក៏បានធ្វើលិខិតស្នើសុំបញ្ចូលប្រភេទកីឡាតេក្វាន់ដូITFសូហ្វតិន្នីសនិងកីឡាមួយចំនួនទៀតតាមរយៈកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍តាមអនឡាញក្នុងនោះកីឡាតេក្វាន់ដូITF សូហ្វតេន្នីស ហុងគី ។ ការប្រកួតធ្វើនៅ ទីក្រុងហាណូយ និងខេត្តមួយចំនួនទៀត នៅជុំវិញទីក្រុង ដែលម្ចាស់ផ្ទះ វៀតណាមបានរៀបចំ ៣៦ ប្រភេទកីឡា ៤៥០ វិញ្ញាសា ដាក់នូវបញ្ជីឈ្មោះដំបូងសម្រេចជាឯកតោភាគី និងបានដាក់ មកក្រុមប្រឹក្សា កីឡាអាស៊ីអាគ្នេយ៍ត្រួតពិនិត្យ ។

លោកបានបន្តថា លោកស្នើឲ្យសហព័ន្ធសំខាន់ជាងគេ គឺកីឡាករ-កីឡាការិនី ក្រៅប្រទេស សហព័ន្ធកីឡាជាតិនីមួយៗ ត្រូវផ្តល់ព័ត៌មាន ដ៏មានសារៈសំខាន់នេះ ជូនដល់ពួកគាត់។សម្រាប់កម្ពុជា មាន៨ប្រភេទ កីឡាមានសក្តានុពល ក្នុងការឈានទៅដណ្តើមមេដាយ រួមមានតេក្វាន់ដូ ប៉េតង់ គុនខ្មែរ វាយកូនបាល់ ប្រដាល់សកល វ៉ូវីណាម សីដក់ និងចំបាប់ ។
លោកអំពាវនាវឲ្យសហព័ន្ធកីឡាជាតិនានា រៀបចំក្រុម SEA GAMES លើកទី៣២ ឆ្នាំ២០២១ ជាក្រុមពិសេស ក្នុងស្មារតីឆ្ពោះទៅ SEA GAMES លើកទី៣២ ឆ្នាំ២០២១ ដើម្បីលើកកម្ពស់អាទិភាព ឲ្យទទួលបានជោគជ័យ ជាប្រវត្តិសាស្ត្រជា លើកដំបូងរបស់ខ្លួន ៕R

ទីតាំងផ្សាយពាណិជ្ជកម្ម