មិនមានករណីជាសះស្បើយ និងមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីទេនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០

200
ចែករម្លែក



ដោយ÷វិវឌ្ឍន៍/ភ្នំពេញ÷ដោយយោងតាមការជូនដំណឹងរបស់ក្រសួងសុខាភិបាល ថា គិតត្រឹមម៉ោង ០៧:០០ព្រឹក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០២០ នេះ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា គឺមិនមានករណីជាសះស្បើយ និងមិនមានករណី​វិជ្ជមានថ្មីដែរ។

ក្រសួងបានបញ្ជាក់ថា នៅកម្ពុជាអ្នកមានវីរុសកូវីដ-៩ មានចំនួនសរុប ២៧៥នាក់ (ស្រ្តី ៥៤នាក់ និងបុរស ២២១នាក់) ដោយចំនួនអ្នកព្យាបាល ជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៧៤នាក់ (ស្មើនឹង ៩៩,៦៨% ធៀបនឹងចំនួន អ្នកមានវីរុសកូរីដ-១៩ទាំងអស់) នៅក្នុងចំនួននេះ មានស្រី ៥៤នាក់ និងបុរស ២២០នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន ១នាក់ ។

ក្រសួងសុខាភិបាលក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកសុខាភិបាល និងក្រុម គ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ អង្គការ សុខភាពពិភពលោក មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងសហរដ្ឋអាម៉េរិក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថាន ជាតិសុខភាពសាធារណៈ និងមន្ទីរពិសោធន៍នៃមន្ទីរពេទ្យខេត្តសៀមរាប ដែលបានខិតខំបំពេញភារកិច្ចបានល្អ ប្រសើរបំផុត ក្នុងការជួយវពិនិត្យសុខភាព និងស្រាវជ្រាវរកករណីកូវីដ-១៩ ព្រមទាំងអ្នកប៉ះពាល់ទាំងអស់កន្លង មក រួមទាំងការដាក់វិធានការនានា ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា៕R/Ha


ទីតាំងផ្សាយពាណិជ្ជកម្ម