ក្រុមអ្នកតវ៉ា​ថៃ​គ្រោងប្រមូលផ្តុំ​តវ៉ា ខណៈ​ដែល​សមាជិក​សភា​ពិចារណា​ការផ្លាស់ប្តូរ​រដ្ឋធម្មនុញ្ញ​

356
ចែករម្លែក

​ក្រុមបាតុករ​ថៃ​គ្រោងនឹង​ធ្វើ​ការតវ៉ា​នៅតាម​ដងផ្លូវ​ជាថ្មី ខណៈ​ដែល​សមាជិក​សភា​សម្រេចចិត្ត​ជ្រើសរើស​យក​ផ្លូវ​មួយ​ដើម្បី​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ជា​សកម្មភាព​មួយ​ដែល​សំដៅ​ដល់​ការធ្វើឱ្យ​​ក្រុមបាតុករ​ថយ​កំហឹង​បន្ទាប់ពី​ពួកគេ​ទាមទារ​ឱ្យមាន​លទ្ធិប្រជាធិបតេយ្យ​និង​ការកែទម្រង់​រាជាធិបតេយ្យ​ថែម​ទៀត​នោះ​។​

​សភា​ទាំង​២​ថ្នាក់ នឹង​បោះឆ្នោត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤​ខែកញ្ញា​នេះ​លើ​សំណើ​ផ្សេងៗ​ដើម្បី​បង្កើត​គណៈកម្មាធិការ​មួយ​ដែល​នឹង​ស្នើ​ឱ្យមាន​ការផ្លាស់ប្តូ​ររដ្ឋធម្មនុញ្ញ​ដែល​ត្រូវបាន​តាក់តែង​ដោយ​ក្រុម​​ប្រឹក្សា​រដ្ឋ​ដែល​តែងតាំង​ដោយ​យោធា បន្ទាប់​ពី​រដ្ឋប្រហារ​ឆ្នាំ ២០១៤ ។​

​បាតុករ​ប្រមាណ ៥០.០០០​នាក់​បាន​ប្រមូលផ្តុំ​គ្នា​កាលពីចុង​សប្តាហ៍​ដើម្បី​ជំរុញ​ឱ្យមាន​ការផ្លាស់ប្តូ​រ​ដែល​រួម​ទាំង​ការបន្ថយ​សិទ្ធិ​អំណាច​របស់​ព្រះមហាក្សត្រ​មហា វេច​រ៉ា​ឡុងកន ដែល​គ្រោង​នឹង​យាង​​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​សាធារណៈ​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​ក្រុមអ្នកតវ៉ា​ក៏​ចង់​បាន​ការផ្លាស់ប្តូរ​ជាច្រើន​ដែល​រួម​ទាំង​ការដកចេញ​សមាជិក​ព្រឹទ្ធសភា​ដែល​តែងតាំង​ដោយ​យោធា​ដែល​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការវិល​ត្រឡប់​របស់​មេដឹកនាំ​រដ្ឋប្រហា​រ ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ឡើង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ស៊ីវិល​បន្ទាប់ពី​ការបោះឆ្នោត កាលពី​ឆ្នាំមុន​។​

​លោកស្រី​ម៉ា​រៀ ឡា​ពី ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៃ​ធានា​គារ​Maybank Kim Eng Securities Thailand Pcl បាន​និយាយថា ” ប្រសិនបើ​សភា​បោះឆ្នោត​គាំទ្រ​ដល់​សំណើ​សរសេរ​ធម្មនុញ្ញ​ឡើងវិញ​នោះ ​វា​នឹង​បន្ធូរ​សម្ពាធ​”​។​

​ប៉ុន្តែ ដំណើរការ​នៃ​ការសរសេរ​រដ្ឋធម្មនុញ្ញ​ឡើងវិញ​ដែល​អាច​នឹង​ចំណាយ​ពេល​ប្រហែល​មួយ​ឆ្នាំ​និង​ពាក់ព័ន្ធ​នឹង​ការធ្វើប្រជាមតិ​នេះ នឹង​តម្រូវ​ឱ្យមាន​ការយល់ព្រម​ពី​ព្រះមហាក្សត្រ​នៅ​ទីបំផុត ៕ប្រែសម្រួល៖សុខា/sn/Ha

​បាតុករ​ជិត​៥០.០០០​នាក់​បាន​ប្រមូលផ្តុំ​គ្នា​កាលពី ចុង​សប្តាហ៍​ដើម្បី​ជំរុញ​ឱ្យមាន​ការផ្លាស់ប្តូ​រ​រដ្ឋធម្មនុញ្ញ​និង​កែ​ទម្រង់​របបរាជានិយម​ថៃ​

ទីតាំងផ្សាយពាណិជ្ជកម្ម