កណ្ដឹម​ឆែប​! ក្រពើ​យក្ស​រងរបួស​ត្រូវ​ដឹក​ចូល​ពេទ្យ​វះកាត់

318
ចែករម្លែក

​ក្រុម​បសុពេទ្យ (​ពេទ្យសត្វ​) នៅ​រដ្ឋ​ផ្លរីដា សហរដ្ឋ​អាម៉េរិក បាន​កាន់​ក្រពើ​យក្ស​ដែលមាន​ទម្ងន់​រហូត​ដល់​ទៅ ៣០០ គីឡូក្រាម​ពេញៗ​ដៃ​យ៉ាង​ស្និទ្ធ​គួរឱ្យ​ព្រឺ​ព្រួច នៅ​ពេល​ពួកគេ​បញ្ជូន​ក្រពើ​ឈ្មោះ បប់ (Bob) នេះ​ចូល​ថតកាំរស្មីអ៊ិច មុន​នឹង​សម្រេច​ថា​តើ​ធ្វើការ​វះកាត់​ឬក៏​អត់​។​
​ ​
​ក្រពើ​យក្ស​អាយុ ៣៨ ឆ្នាំ​ដែល​រស់នៅ​សួន​ក្រពើ St Augustine Alligator Farm Zoological Park ស្ថិត​ក្នុង​ក្រុង​ហ្គេន​ស៍​វី​ល (Gainesville) រដ្ឋ​ផ្លរីដា នេះ​ត្រូវបាន​បញ្ជូន​ទៅកាន់​គ្លីនិក​មហាវិទ្យាល័យ College of Veterinary Medicine នៃ​សាកលវិទ្យាល័យ University of Florida កាលពីដើម​ខែ​នេះ​ដើម្បី​ឆ្លុះ​កាំរស្មីអ៊ិច បន្ទាប់​ពី​ពិនិត្យឃើញថា​វា​ឈឺ​ជើង​ក្រោយ​។

​បុគ្គលិក​នៅ​សួន​ក្រពើ​បាន​ស្ទូច​លើ​កវា​ដាក់​លើ​ក្ដារ​រុញ​យ៉ាង​វែង ដោយ​ចងរឹត​វា​យ៉ាង​ជាប់ និង​យក​កន្សែង​គ្រប់​ភ្នែក​របស់​វា​។

​លទ្ធផល​ធ្វើតេស្ត​បង្ហាញថា ជើង​ស្ដាំ​របស់​វា​មាន​បញ្ហា​រលាក​ឆ្អឹង ហើយ​គ្រូពេទ្យ​បាន​ចេញ​វេជ្ជបញ្ជា​ឱ្យ​វា​ប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់ និង​ថ្នាំ​ផ្សះ​។​ហើយ​ក្រោយ​ទទួល​ការព្យាបាល​ប៉ុន្មាន​ថ្ងៃ​ឮ​ថា​វា​បាន​ធូរ​​ស្រាល​ច្រើន​ហើយ​៕​ប្រែ​សម្រួល​៖​ខុម​/sn

ទីតាំងផ្សាយពាណិជ្ជកម្ម