កម្មករសំណង់​ម្នាក់​ស្លាប់​ក្នុង​បន្ទប់​ជួល​ដោយសារ​គាំងបេះដូង​

106
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ ម្នាក់​ជា​កម្មករសំណង់ បាន​ដេកស្លាប់​ក្នុង​បន្ទប់​ជួល​អស់​រយៈពេល​មួយ​យប់​មួយថ្ងៃ​ទើប​អ្នកជិតខាង ដឹង និង​ទាក់ទង​ទៅ​សាច់ញាតិ កាលពី​ល្ងាច​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​បន្ទប់​គ្មាន​លេខ ស្ថិតក្នុង​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ ។
​សព​ឈ្មោះ ជួន យ៉េ​ង អាយុ​៤០​ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ​កន្លែងកើតហេតុ និង​មាន​ស្រុកកំណើត​ខេត្តកំពង់ធំ ។
​បើតាម​សម្ដី​បុរស​ម្នាក់​ដែល​នៅក្បែរ​កន្លែងកើតហេតុ បាន ឲ្យ​ដឹងថា ជា​រៀងរាល់ថ្ងៃ​បុរស​នេះ​តែង​ក្រោក​ពី​ព្រឹក​ទៅធ្វើ​ការ​ហើយ​ពេល​ល្ងាច​ក៏​ត្រឡប់មកផ្ទះ​វិញ​តែង​ពិសា​រគ្រឿង​ស្រវឹង​បន្តិច​ប​ន្ទួ​ច​មុន​ចូល​សម្រាក ។ នៅ​ព្រលប់​ថ្ងៃទី​២៣​ខែកញ្ញា​គាត់ មានការ​ងឿងឆ្ងល់​ព្រោះ​ខាន​ឃើញ​មួយ​យប់​ទៅហើយ ក៏​សម្រេចចិត្ត​ដើ​ទៅ​មើល​ក្នុង​បន្ទប់​បុរស​នោះ​ស្នាក់ ក៏​ប្រទះឃើញ​សព​បុរស​នេះ​ក្នុង​សភាព​ដេកស្លាប់​ផ្កាប់មុខ និង​បន្ទប់​ក៏មាន​ចាក់​គន្លឹះ​។
​សមត្ថកិច្ច​ជំនាញ​ក្រុង​បាន​បញ្ជាក់ថា ឈ្មោះ ជួន យ៉េ​ង (​សព​) គឺ​ស្លាប់​ដោយសារ​គាំងបេះដូង (​មាន​ជំងឺ​បេះដូង​) ក្នុងអំឡុង​យប់​ថ្ងៃទី​២២ កញ្ញា​មិន​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ឡើយ ៕​សរន​

កម្មករសំណង់​ម្នាក់​ស្លាប់​ក្នុង​បន្ទប់​ជួល​ដោយសារ​គាំងបេះដូង​

ទីតាំងផ្សាយពាណិជ្ជកម្ម