ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៤​បន្ទប់ ខូចខាត​ទ្រព្យសម្បត្តិ​ជិត​៣០​លាន​រៀល​

155
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: កាលពី​ថ្ងៃទី​២៣​ខែកញ្ញា​ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន មានការ​ភ្ញាក់ផ្អើល​ដោយ​អគ្គិភ័យ​ឆាបឆេះ​ផ្ទះជួល​អស់​ចំនួន​៤​បន្ទប់ ខូចខាត​ទ្រព្យសម្បត្តិ​ជិត​៣០​លាន​រៀល ប៉ុន្តែ​មិនមាន​អ្នកណា​រងរបួស​ទេ​។ សមត្ថកិច្ច​ជំនាញ​អះអាងថា ករណី​ឆេះ​នេះ​ដោយសារ​ឆ្លង​ចរន្តអគ្គិសនី​។​

​លោក​វរសេនីយ៍ឯក ពេជ្រ សា​រ៉ែ​ន អធិការនគរបាល​ស្រិ​ក​សំពៅ​លូន បាន​ឲ្យ​ដឹងថា ផ្ទះ​ដែល​ឆេះ​ទាំង​៤​បន្ទប់​នេះ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ អាង គីម ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ (​ផ្ទះជួល​ឲ្យ​កម្មករ​) នៅ​ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន​។ ផ្ទះ​ដែល​ឆេះ​មាន​ទំហំ​៧​ម៉ែត្រ​គុណ​នឹង​២៥​ម៉ែត្រ​សាងសង់​អំពី​ឈើ ប្រក់​ស័ង្កសី​មាន​ចំនួន​៤​បន្ទប់​ឆេះ​ខូចខាត​ទាំងស្រុង​។​

​លោក​អធិការ​ស្រុក​បាន​បន្តថា ករណីនេះ​កម្លាំង​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​បាញ់​ទឹក​ពន្លត់ភ្លើង អស់​ចំនួន​៣​រថយន្ត ទើប​រលត់ទៅវិញ ដោយ​មិនមាន​ការឆេះ​រាលដាល​ដល់ផ្ទះ​ប្រជាពលរដ្ឋ​អ្នកជិតខាង ដែល​នៅក្បែរនោះ ដោយ​រថយន្ត​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន អស់​ទឹក​ចំនួន​២​រថយន្ត និង​រថយន្ត​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ អស់​ទឹក ចំនួន​០១ រថយន្ត​។ ចំពោះ​មនុស្ស​មិន​ទទួលរង​ការគ្រោះថ្នាក់​ឡើយ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម