លោកត្រាំមិនប្តេជ្ញាចិត្តផ្ទេរអំណាចដោយសន្តិវិធីនោះទេ ប្រសិនបើ គាត់ចាញ់ឆ្នោតនៅខែវិច្ឆិកា

471
ចែករម្លែក

ប្រធានាធិបតីដូណាល់ត្រាំ កាលពីថ្ងៃពុធទី២៣កញ្ញាបានបដិសេធម្តងទៀត ចំពោះការប្តេជ្ញាផ្ទេរអំណាចដោយសន្តិវិធីប្រសិនបើគាត់ចាញ់ការបោះឆ្នោតប្រធានាធិបតីថ្ងៃទី ៣ ខែវិច្ឆិកា។

ឆ្លើយតបនឹងសំណួរថាតើលោកនឹងប្តេជ្ញាផ្ទេរអំណាចដោយសន្តិវិធីឬយ៉ាងណា លោកត្រាំ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា “យើងចាំមើលសិនថាមានអ្វី កើតឡើង។ អ្នកបានដឹងហើយថា ខ្ញុំបានតវ៉ាយ៉ាងខ្លាំងអំពីសន្លឹកឆ្នោត ហើយសន្លឹកឆ្នោតគឺជាគ្រោះមហន្តរាយ”។

វាជារឿងមិនប្រក្រតីខ្ពស់ដែលប្រធានាធិបតីកំពុងនៅក្នុងតំណែងសម្តែងការជឿទុកចិត្តតិចតួចនៅក្នុងដំណើរការបោះឆ្នោតប្រជាធិបតេយ្យរបស់អាម៉េរិក។ ប៉ុន្តែលោក ក៏បានបដិសេធផងដែរកាលពី ៤ ឆ្នាំមុនដើម្បីប្តេជ្ញាគោរពលទ្ធផលនៃការបោះឆ្នោត ប្រសិនបើគូប្រជែងបក្សប្រជាធិបតេយ្យរបស់លោក គឺលោកស្រីហ៊ីលឡារីគ្លីនតុន ឈ្នះឆ្នោត។

គូប្រជែងបក្សប្រជាធិបតេយ្យនាពេលបច្ចុប្បន្នរបស់គាត់គឺលោក ចូ បាយដិន ត្រូវបានសួរអំពីការអត្ថាធិប្បាយរបស់លោកត្រាំ បន្ទាប់ពីបានចុះចត នៅទីក្រុងវីលមីងតុន រដ្ឋដេឡាវែ កាលពីយប់ថ្ងៃពុធ។

លោកបាយដិនបានសួរដោយហួសចិត្តថា “តើយើងស្ថិតនៅប្រទេសណា?” ដោយបន្ថែមថា “ខ្ញុំអត់ឈឺក្បាលទេ។ គាត់និយាយអ្វីដែលមិនសមហេតុផលបំផុត។ ខ្ញុំមិនដឹងថាត្រូវនិយាយអ្វីអំពីសម្តីទាំងនោះទេ ប៉ុន្តែវាមិនធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលទេ”។

លោកត្រាំបានធ្វើយុទ្ធនាការរយៈពេលមួយខែប្រឆាំងនឹងការចុះឈ្មោះបោះឆ្នោតតាមប្រៃសណីយ៍នៅក្នុងខែវិច្ឆិកានេះដោយផ្ញើសារធ្វីតធឺផងនិងនិយាយរិះគន់យ៉ាងខ្លាំងផងអំពីការអនុវត្តន៍បែបនេះ។ រដ្ឋជាច្រើនកំពុងលើកទឹកចិត្តឱ្យមានការបោះឆ្នោត​តាមប្រៃសណីយ៍ដើម្បីការពារអ្នកបោះឆ្នោតឱ្យមានសុវត្ថិភាពចំពេលមានការឆ្លងរាលដាលនៃវីរុសកូរ៉ូណា៕ ដោយ ៖ កញ្ញាដាលីស/Ha

ត្រាំមិនបានប្តេជ្ញាចិត្តផ្ទេរអំណាចដោយសន្តិវិធីនោះទេ ប្រសិនបើគាត់ចាញ់ឆ្នោត

ទីតាំងផ្សាយពាណិជ្ជកម្ម