អាវុធហត្ថខេត្ត ឃាត់រថយន្តដឹកឈើខុសច្បាប់ មួយគ្រឿងនៅខេត្តក្រ ចេះ

75
ចែករម្លែក

ដោយ:កាំពី/ក្រចេះ៖ កម្លាំងអាវុធហត្ថខេត្ត សហការជាមួយស្នាក់ការសន្តិសុខ ៧១០ និងស្នាក់ការសន្តិសុខ ៧០៨ បានចុះបង្ក្រាបបទល្មើសព្រៃឈើ ដោយបានចាប់រថយន្ត សាំយ៉ុង មួយគ្រឿង ដឹកឈើល្មើសច្បាប់ ស្ថិតក្នុងភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ កាលពីវេលារំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០។

យោងតាមរបាយការណ៍ អាវុធហត្ថខេត្តក្រចេះ បានបញ្ជាក់ថាៈ រថយន្ដដឹកឈើល្មើសច្បាប់ មួយគ្រឿងនោះ ម៉ាកសាំយ៉ុង គ្មានស្លាកលេខ ដឹកឈើចេញពី ខេត្តស្ទឹងត្រែង ហើយត្រូវបានកម្លាំងអាវុធហត្ថខេត្ត សហការជាមួយស្នាក់ការសន្តិសុខ ៧១០ និងស្នាក់ការសន្តិសុខ ៧០៨ ចាប់បានតែម្តង ហើយនៅក្នុងរថយន្តនោះ មានដឹកសរសរគ្រឿងផ្ទះ ប្រភេទឈើក្រហម លេខ២ ។ ចំណែកអ្នកបើកបររថយន្តដឹកឈើល្មើសច្បាប់នោះ បានរត់គេចខ្លួន បាត់ស្រមោលតែម្តង។ បច្ចុប្បន្ន វត្ថុតាងរថយន្ត និងឈើល្មើសច្បាប់ ត្រូវបានកំលាំងអាវុធហត្ថ ប្រគល់ជូនរដ្ឋបាលព្រៃឈើ សង្កាត់អូរគ្រៀង ដើម្បីវាស់វែង និងចាត់វិធានការ តាមនីតិវិធីច្បាប់រដ្ឋបាលព្រៃឈើ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម