ស្ត្រីចាក់សម្លាប់ប្តី ព្រោះភ្លើងប្រច័ណ្ឌ បានត្រូវឃុំខ្លួន ក្នុងពន្ធនាគារ ខេត្តស្ទឹងត្រែង

121
ចែករម្លែក

ដោយ:សុខុម/ស្ទឹងត្រែង ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តស្ទឹងត្រែង លោក ម៉ង់ សូហាន បានសម្រេចចេញដីកា ឃុំខ្លួនស្ត្រីម្នាក់ ដែលចាក់សម្លាប់ប្ដីខ្លួនឯង បណ្ដាលឲ្យស្លាប់ ព្រោះភ្លើងប្រច័ណ្ឌ កាលពីល្ងាច ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ រង់ចាំការស៊ើបអង្កេត ជាបន្តទៀត ។

ជនត្រូវចោទ​ ឈ្មោះ ហួត សុខឡេង ហៅ លីដា ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរ ជាអ្នកម៉ាស្សា កើតនៅភូមិភ្នំធំ ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម បច្ចុប្បន្ន សា្នក់នៅភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង មានប្តីឈ្មោះ ម៉ុល ចាន់ អាយុ៣៣ឆ្នាំ មានប្រុសកូនម្នាក់ រស់ក្នុងបន្ទុក ។ ជនត្រូវចោទ ត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ «ឃាតកម្ម» ប្រព្រឹត្តនៅចំណុច វាលរំពេរ៍ ភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីវេលាម៉ោង ៣ រសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០។

គួររំលឹកថា ក ខេត្តស្ទឹងត្រែង បានចុះឃាត់ខ្លួនស្ត្រី សម្លាប់ប្តីខ្លួនឯងនឹងកាំបិតចុងស្រួច ក្រោយផ្ទុះការប្រច័ណ្ឌ ក្នុងរឿងស្នេហាត្រីកោណ។ បុរសរងគ្រោះ ត្រូវបានប្រពន្ធ ចាក់ជាច្រើនកាំបិតចុងស្រួច បណ្តាលឲ្យដេកដួល នៅ ក្នុងថ្លុកឈាម ក្នុងលំនៅដ្ឋានចំការ នៅក្នុងហេតុការណ៍ ប្រតាយប្រតប់គ្នា ផ្ទុះកំហឹងផ្លូវចិត្ត ដោយសារជនរងគ្រោះ បាននាំស្រីស្នេហ៍ មកដេកនៅលើផ្ទះ។ ក្រោយពេលកើតហេតុ កម្លាំងនគរបាល ស្រុកសេសាន បានចុះឃាត់ខ្លួនស្ត្រីដៃដល់ បញ្ជូនមកកាន់ស្នងការដ្ឋាន នគរបាល ខេត្តស្ទឹងត្រែង ភ្លាមៗ ។

កាលពីល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ស្ត្រីជាប់ចោទ ករណីសម្លាប់ប្ដីខ្លួនឯង ត្រូវបានលោក ម៉ង់ សូហាន ចៅក្រមស៊ើបសួរ នៃសាលាដំបូង ខេត្តស្ទឹងត្រែង សម្រេចចេញដីកាឃុំខ្លួន ជាបណ្ដោះអាសន្ន រង់ចាំការស៊ើបអង្កេត ជាបន្តទៀត ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម