ស្ថានីយផលិតថាមពលដោយពន្លឺព្រះអាទិត្យ៣០ មេហ្កាវ៉ាត់ថ្មីនៅស្រុកក្រគរនឹងដាក់អោយដំណើរការ

102
ចែករម្លែក

ដោយ:ភ្នំស្វាយ/ពោធិសាត់: ស្ថានីយផលិតថាមពលដោយពន្លឺព្រះអាទិត្យកម្លាំង ៣០ មេហ្កាវ៉ាត់ថ្មីមួយនៅស្រុកក្រគរខេត្តពោធិ៍សាត់ត្រូវបានដាក់ឲ្យដំណើរការដោយភ្ជាប់ជាមួយបណ្តាញជាតិពីឃុំស្នាអន្សាទៅឃុំស្វាយសស្រុកនេះដែលជាទីតាំងអនុស្ថានីយតង់ស្យុងខ្ពស់២៣០គីឡូវ៉ុលថ្មី។ នេះបើយោងអាជ្ញាធរមានសមត្ថកិច្ចពីស្រុកក្រគរបានអោយដឹងកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ។

ប្រភពដដែលបានអោយដឹងបន្តថា នេះវាជាអនុភាពថ្មីក្នុងចំនួនសរុប ២០០មេហ្កាវ៉ាត់ នៃថាមពលស្អាតដែលត្រូវតភ្ជាប់ជាមួយបណ្តាញជាតិមុនដាច់ឆ្នាំ២០២២។

នៅពេលនោះថាមពលពីពន្លឺព្រះអាទិត្យសរុប នឹងកើនដល់យ៉ាងតិច ៤៥០ មេហ្កាវ៉ាត់។
សូមបញ្ជាក់ថា នៅស្រុកនេះ មានស្ថានីយផលិតថាមពលដោយពន្លឺព្រះអាទិត្យ ចំនួន២កន្លែង។ ឯនៅខេត្តបន្ទាយមានជ័យមាន១កន្លែងនិងនៅខេត្តឧតកតរមានជ័យមាន១កន្លែងដែរ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម