​កងទ័ព​ខេត្ត​ត្រៀមកម្លាំង​ចេញ​អន្តរាគមន៍​ជួយ​ដល់​ពលរដ្ឋ​ពេល​ជួប​គ្រោះធម្មជាតិ​

140
ចែករម្លែក

​ដោយៈ​ភ្នំ​ដែក​/​ព្រះវិហា​រៈលោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ​សុ​ភ័​ក្ត្រា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ កាលពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០​បានដាក់​ផែនការ​ប្រកាសអាសន្ន​ត្រួតពិនិត្យ​កម្លាំង និង​សម្ភារ​សម្រាប់​ជួយ​អន្តរាគមន៍​ប្រជាពលរដ្ឋ​ពេល​មាន​គ្រោះធម្មជាតិ​កើតឡើង​។​

​លោក​មេបញ្ជាការ បាន​ជម្រុញ​និង​ក្រើនរំលឹក​កងកម្លាំង​ទូទាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ ឱ្យបាន​ដឹងថាៈ​យើង​ជា​កងកម្លាំង​គឺ​ត្រូវ​បម្រើ​ដល់​ប្រជាពលរដ្ឋ​និង​រាជរដ្ឋាភិបាល​ជា​។​ពិសេស​នៅពេលដែល​ប្រទេសជាតិ​ត្រូវការ​ជា​ចាំបាច់​។​ឃើញ​ហើយ​ថា​រដូវ​នេះ​ជា​រដូវវស្សា​ភ្លៀង​ធ្លាក់​ជាប្រចាំ​ទឹក​នៅតាម​តំបន់​មួយចំនួន​កំពុង​កើនឡើង​គួរឱ្យកត់សម្គាល់​។​ដូច​ច្នេះ​យើង​ត្រូវតែ​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ចេញ​ជួយ​អន្តរាគមន៍​ដល់​ប្រជ​ពលរដ្ឋ​នៅពេល​មាន​គ្រោះទឹកជំនន់​កើតឡើង​ភ្លាមៗ​ក្នុងភូមិ​សាស្ត្រ​ខេត្តព្រះវិហារ​។


​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​ក៏បាន​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​និង​យោធិន​ទាំងអស់​ដែល​បាន​យកចិត្តទុកដាក់​បំពេញ​គ្រប់​ភារកិច្ច​យ៉ាង​ម៉ឺងម៉ាត់​ដោយ​សម្រេចបាន​នូវ​ការអនុវត្ត​ភារកិច្ច​ស្នូល​របស់​អង្គភាព​ក្នុងនាម​ជា​កម្លាំង​ធានាបាន​នូវ​ប្រៀប​ការពារជាតិ​បូរណភាព​ទឹកដី​សន្តិភាព​ស្ថិរភាព​កាន់តែ​ប្រសើរឡើង​ក្នុង​ភារកិច្ច​ការពារជាតិ ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម