រកឃើញមានសាធាតុញៀន ក្នុងខ្លួននាយរងការិយាល័យប៉ូលិស ខេត្តសៀមរាបម្នាក់

186
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ នាយរងការិយាល័យសន្តិសុខផ្ទៃក្នុងម្នាក់ នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប ត្រូវបានកំពុងអនុវត្តវិន័យ បន្ទាប់ពី រកឃើញមាន សាធាតុញៀនក្នុងខ្លួន ដែលប្រើប្រាស់រថយន្ត ពាក់ស្លាកលេខ នប នោះ ។ នេះបើតាមការបញ្ជាក់អោយដឹង ពីប្រភពស្នងការនគរបាលខេត្តសៀមរាប នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ នេះ។

បើតាមប្រភពដដែលនោះ បានបញ្ជាក់ថាៈ ប៉ូលិសរូបនោះ កំពុងត្រូវអនុវត្តវិន័យ ហើយការិយាល័យបុគ្គលិក នឹងស្នើសុំទៅក្រសួង ដើម្បីដកស័ក្តិ គឺមានឈ្មោះ សាង រ៉ាយូ ឋាន្តរស័ក្តិ ជាអនុសេនីយ៍ទោ តួនាទីជា នាយរងការិយាល័យ សន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប ។ ស្នងការខេត្តសៀមរាប បានបញ្ជូនឈ្មោះប៉ូលិសរូបនោះ ទៅក្រសួងហើយ ថ្នាក់ក្រសួង ជាអ្នកសម្រេច។ បើខាងក្រសួង ពិនិត្យមើលថា ត្រូវកាត់ក្របខ័ណ្ឌ គឺគេកាត់តែម្តង។

ប្រភពដដែល បានបញ្ជាក់ទៀតថាៈ មន្ត្រីនគរបាលនេះ ត្រូវបានថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប បានបញ្ជាក់ថា ជននោះ អាចបានបញ្ជូន ទៅមណ្ឌលអប់រំ និងកែប្រែ ហើយបានធ្វើរបាយការណ៍ បញ្ជូនទៅនាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីស្នើសុំអនុវត្តន៍វិន័យ
និងបច្ចុប្បន្ន មន្ត្រីរូបនេះ បានផ្អាកការងារ ជាបណ្តោះអាសន្ន និងយកមកអនុវត្តវិន័យ កងកម្លាំងនគរបាលជាតិ នៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប ដើម្បីរង់ចាំការសម្រេច ពីថ្នាក់ដឹកនាំ ខាងលើ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម