២នាក់បងប្អូនបង្កើតបបួលគ្នាដើរលួចម៉ូតូត្រូវសមត្ថកិច្ចខណ្ឌដង្កោចាប់វាយខ្នោះ

142
ចែករម្លែក

ដោយ:ចាន់តូ/ភ្នំពេញ ៖ ជនសង្ស័យ២នាក់ដែលជាបងប្អូនបង្កើតនិងគ្នា ត្រូវបានកម្លាំងអន្តរាគមន៏ខណ្ឌដង្កោចាប់វាយខ្នោះភ្លាមៗ ខណ:កំពុងបំរុងធ្វើសកម្មភាពលួចយកម៉ូតូប្រជាពលរដ្ឋ។

ការឃាត់ខ្លួនជនសង្ស័យខាងលើកើតឡើងនៅវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២០ ស្ថិតនៅចំណុចវាលស្រែផ្លូវ២១៧ភូមិព្រែកកំពិសសង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងអន្តរាគមន៏ខណ្ឌដង្កោបានចុះល្បាតក្នុងមូលដ្ឋានដើម្បីការពារបទល្មើសនិងសុខសុវត្ថភាពជូនប្រជាពលរដ្ឋ ដោយប្រទះឃើញជនសង្ស័យជិះម៉ូតូមួយគ្រឿងម៉ាកscoopy ព៍ណខ្មៅពាក់ស្លាកលេខ កណ្តាល1 AF 7177 ជិះឌុបគ្នាមកឈប់ក្បែរម៉ូតូប្រជាពលរដ្ឋដែលចតក្បែរវាលស្រែហើយចុះទៅបង់សំណាញ់ ខណៈនោះជនសង្ស័យទាំង២នាក់ក៏យកសោរអក្សតេបំរុងនិងធ្វើសកម្មភាពកាច់ ក យកម៉ូតូរបស់ប្រជាពលរដ្ឋមួយគ្រឿងម៉ាកសង់សេ១២៥ ត្រូវកម្លាំងអន្តរាគមន៏មានការសង្ស័យក៏ហៅសួនាំ ពេលនោះជនសង្ស័យទាំង២នាក់បានដកទូរសព្ទ័បំរុងនិងថតសមត្ថកិច្ចវិញ។

បន្ទាប់មកសមត្ថកិច្ចក៏បានឆែកឆេជនសង្ស័យទាំង២នាក់បានរកឃើញសោរសម្រាប់កាច់ ក ម៉ូតូចំនួន៤ឈុត ជំពាមកៅស៊ូចំនួន១ក៏ធ្វើការឃាត់ខ្លួនតែម្ដង។

ជនសង្ស័យទាំងនាក់មានឈ្មោះទី១÷ ខុម ចាន់ណែង ហៅ ណេង អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ភូមិព្រែកធំសង្កាត់ក្បាលកោះខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យ​ទី២÷ឈ្មោះ ខុម ចាន់នុត អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅជាមួយគ្នា។

បច្ចប្បន្នជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីធ្វើការសាកសួនិងចាត់ការតាមនិតិវិធី៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម