ព្រះរាជអជ្ញាអមសាលាដំបូងខេត្តព្រះសីហនុឧបត្ថម្ភអាវភ្លៀង កំព្យូទ័រ និងម៉ាសុីនព្រីនជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

123
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ ព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះលោក លឹម ប៊ុនហេង ព្រះរាជអជ្ញារងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានឧបត្ថម្ភអាវភ្លៀងចំនួន២៥០០អាវ កំព្យូទ័រ១០គ្រឿង និងម៉ាសុីនព្រីនចំនួន០៥គ្រឿង ជូនដល់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។

លោកឧត្តមសេនីយ៍ត្រី ជិន វិទ្យា ស្នងការរងផែនគ្រប់គ្រងធនធានមនុស្សបានមានប្រសាសន៍ថា សំភារៈដែលទទួលបាននាពេលនេះគឺក្នុងគោលបំណងជួយសំរួលអោយកងកម្លាំងទូទាំងខេត្តប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃ ក្នុងកិច្ចការការពារសន្តិសុខ សុវត្តិភាព និងសណ្តាប់ធ្នាប់ទូទាំងខេត្ត ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត ក្រោយពីបានទទួលសំភារៈទាំងនេះភ្លាម បានដាក់បទបញ្ជារអោយលោកឧត្តមសេនីយ៍ត្រី ហ៊ួត ស្រុី ស្នងការរងផែនភស្តុភារ និងហិរញ្ញវត្ថុធ្វើការបែងចែកភ្លាមៗអោយដល់គ្រប់កងកម្លាំងទាំងអស់ដើម្បីជួយសម្រួលដល់ការងារប្រចាំថ្ងៃនៃកងកម្លាំងទាំងអស់ ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម