មនុស្សម្នា​ត្រូវបាន​ជម្លៀស​ចេញពី​ប៉ម​ទួ​អ៊ី​ហ្វែ​ល​ជាបន្ទាន់ ដោយសារ​ខ្លាច​មាន​គ្រាប់បែក​

272
ចែករម្លែក

​មនុស្សម្នា​ត្រូវបាន​ជម្លៀស​ចេញពី​ប៉ម​ទួ​អ៊ី​ហ្វែ​ល (Eiffel Tower) ដ៏​ល្បីល្បាញ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃទី​២៣ ខែកញ្ញា​បន្ទាប់ពី​មាន​ជនអនាមិក​បាន​ទូរស័ព្ទ​គំរាម​ប៉ូលិស​ថា​នឹង​​មានការ​បំផ្ទុះ​គ្រាប់បែក​នៅ​ប៉ម​នេះ ដែល​ក្រោយមក​ប៉ូលិស​សន្និដ្ឋាន​ថា​វា​គ្រាន់តែ​ជា​ការ​បោក​បញ្ឆោត​ប៉ុណ្ណោះ​។​
​ ​
​ជា​វិធានការ​ឆ្លើយតប សមត្ថកិច្ច​ប្រដាប់អាវុធ​បាន​បិទ​ផ្លូវ​នានា​ដែល​តម្រង់​ឆ្ពោះទៅកាន់​ប៉ម​នេះ និង​រាយ​ខ្សែរ​បាំងបិទ​ហាម​ចេញ​ចូល​នៅ​កណ្ដាលថ្ងៃត្រង់​កាលពី​ថ្ងៃ​ពុធ​បន្ទាប់ពី​មាន​ការគំរាមកំហែង​​បំផ្ទុះ​គ្រាប់បែក​។
​ ​
​ប៉ុន្តែ​រយៈពេល​ប្រហែល​២​ម៉ោង​ក្រោយមក ខ្សែ​របាំង​ប៉ូលិស​ត្រូវបាន​ដកចេញ​វិញ បន្ទាប់ពី​ក្រុម​រុករក​គ្រាប់បែក​រក​មិនឃើញ​គ្រាប់បែក ឬ​ជាតិ​ផ្ទុះ​ដែល​ធ្វើឱ្យ​ប៉ូលិស​ទាញ​ការសន្និដ្ឋាន​ថា​វា​គ្រាន់តែ​ជា​​ការ​បោក​បញ្ឆោត​។​
​ ​
​ប្រភព​មួយ​និយាយថា “​មាន​ការជម្លៀស​មនុស្ស និង​ការឆែកឆេរ ហើយ​តំបន់​សុវត្ថិភាព​ត្រូវបាន​បង្កើតឡើង​។ នេះ​ជា​វិធី​បង្ការ​គ្រោះ​ថ្នាក់​ទូទៅ ហើយ​ឥឡូវ​ប៉ម​នេះ​បាន​បើក​ដូច​ធម្មតា​វិញ​ហើយ​”៕​ប្រែ​សម្រួល​៖​ខុម​/sn

ទីតាំងផ្សាយពាណិជ្ជកម្ម