ហ្វាំង​ឡ​ង់ ដាក់ពង្រាយ​សុនខ​ឱ្យ​ហិតក្លិន​រក​វីរុស​កូវី​ដ​-១៩ នៅ​អាកាសយានដ្ឋាន​

244
ចែករម្លែក

​ប្រទេស​ហ្វាំង​ឡ​ង់ បាន​ដាក់ពង្រាយ​សុនខ​ឱ្យ​ហិតក្លិន​រក​វីរុស​កូវី​ដ​-១៩ លើ​ខ្លួន​អ្នកដំណើរ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ដ៏​សំខាន់​មួយ​ក្នុង​ប្រទេស​នេះ​សម្រាប់​កម្មវិធី​សាកល្បង​រយៈពេល ៤​ខែ​ដែល​​ចំណាយ​តិច និង​ឆាប់រហ័ស​ក្នុង​ការ​កំណត់​បាន​អត្តសញ្ញាណ​អ្នកដំណើរ​ដែល​ឆ្លង​វីរុស​នេះ​។

​សុនខ​ពូជ​ខុសៗ​គ្នា​ចំនួន​៤ ក្បាល​ដែល​ទទួលបាន​ការហ្វឹកហាត់​ពី​សមាគម​ហិត​រក​ក្លិន​ហ្វាំង​ឡ​ង់ (Finland´s Smell Detection Association) បានចាប់ផ្តើម​បំពេញ​ការងារ​កាលពី​ថ្ងៃ​ពុធ ទី​២៣ ខែ​កញ្ញា នៅ​អាកាសយានដ្ឋាន Helsinki Airport ជា​ផ្នែក​មួយ​នៃ​កម្មវិធី​សាកល្បង​ដែល​ទទួល​ជំនួយ​ពី​រដ្ឋាភិបាល​។​

​លោកស្រី​សាស្ត្រាចារ្យ Anna Hielm-Bjorkman ដែល​បង្រៀន​នៅ​សាកលវិទ្យាល័យ University of Helsinki និយាយថា “​វា​ជា​វិធីសាស្ត្រ​ដ៏​ល្អ ព្រោះ​សុនខ​មាន​ជំនាញ​ពូកែ​ខាង​ហិត​ក្លិន​។​ប្រសិនបើ​​ការសាកល្បង​ទទួលបាន​ជោគជ័យ វា​នឹង​ក្លាយ​ជា​វិធីសាស្ត្រ​មួយ​ដែល​នឹង​យកទៅ​អនុវត្ត​នៅ​កន្លែង​ផ្សេងៗ​ទៀត​”​។​

​ខណៈ​ក្រុម​អ្នកស្រាវជ្រាវ​នៅក្នុង​ប្រទេស​មួយចំនួន​រួមមាន​អូស្ត្រាលី បារាំង អាល្លឺម៉ង់ សហរដ្ឋ​អាម៉េរិក ក៏​កំពុងតែ​សិក្សា​ចង់​យក​សុនខ​ឱ្យ​ហិត​រក​ក្លិន​វីរុស​កូវី​ដ​-១៩ ការសាកល្បង​របស់​ហ្វាំង​ឡ​ង់ គឺ​ធំជាងគេ​បំផុត​គិត​មក​ទល់​ពេល​នេះ​៕​ប្រែ​សម្រួល​៖​ខុម​/sn

ទីតាំងផ្សាយពាណិជ្ជកម្ម