ធនាគារជាតិ​ប្រារព្ធ​”​ទិវា​ប្រាក់រៀល​”

231
ចែករម្លែក
លោកជាចាន់តូអគ្គទេសាភិបាលធនាគារជាតិក្នុងពិធី​ប្រារព្ធ​”​ទិវា​ប្រាក់រ​រៀល​”

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈធនាគារជាតិ​នៃ​កម្ពុជា​បានរៀបចំ “​ទិវា​ប្រាក់រៀល​” ខួប​លើក​ទី​៤០ នៃ​ការដាក់ឱ្យ​ចរាចរ​ប្រាក់រៀល​ឡើងវិញ (២០ មីនា ១៩៨០ – ២០ មីនា ២០២០) នៅ​ធនាគារជាតិ​នៃ​កម្ពុជា អគារ​សែន​សុខ ក្រោម​អធិបតីភាព​របស់លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា​។
​ក្នុង​ទិវា​ដ៏​មហោឡា​រឹក​កាលពីដើម​សប្តាហ៍​នេះ​លោក ជា ចាន់តូ បានធ្វើ​បទឧទ្ទេសនាម​ស្តីពី “​ដំណើរ​ឆ្ពោះទៅកាន់​ប្រសិទ្ធភាព​ប្រព័ន្ធ​ធនាគារ​និង​ហិរញ្ញវត្ថុ​” ដើម្បី​ចែករំលែក​នូវ​ប្រវត្តិ​នៃ​ការអភិវឌ្ឍ​វិស័យ​ធនាគារ​និង​រូបិយវត្ថុ​រយៈពេល​៤០​ឆ្នាំ​មកនេះ ជូន​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា​ទាំង​ស្នាក់ការ​កណ្តាល​និង​សាខា​រាជធានី​-​ខេត្ត សរុប​ប្រមាណ ៣០០​នាក់ ទាំង​ការចូលរួម​ផ្ទាល់​នៅក្នុង​សាលប្រជុំ និង​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​។​

ធនាគារជាតិ​នៃ​កម្ពុជា​ប្រារព្ធ​“​ទិវា​ប្រាក់រៀល​” ខួប​លើក​ទី​៤០ នៃ​ការដាក់ឱ្យ​ចរាចរ​ប្រាក់រៀល​ឡើងវិញ​((​រូបថត​ធនាគារជាតិ​នៃ​កម្ពុជា​)​


ក្នុង​ព្រឹត្តិការណ៍​នេះ​ក៏មាន​ការចែក​វិញ្ញាបនបត្រ​ជូន​ដល់​មន្ត្រី​បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា​ដែល​បានបញ្ចប់​កម្មវិធីសិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​សម្រាប់​វគ្គ​ត្រួតពិនិត្យ​ធនាគារ​តាមរយៈ​កម្មវិធី NBC FSI Connect ព្រមទាំង វគ្គ​កម្មវិធី​និង​គោលនយោបាយ​ហិរញ្ញវត្ថុ (FPP) ផងដែរ​៕

ធនាគារជាតិ​នៃ​កម្ពុជា​ប្រារព្ធ​“​ទិវា​ប្រាក់រៀល​” ខួប​លើក​ទី​៤០ នៃ​ការដាក់ឱ្យ​ចរាចរ​ប្រាក់រៀល​ឡើងវិញ​((​រូបថត​ធនាគារជាតិ​នៃ​កម្ពុជា​)​


ទីតាំងផ្សាយពាណិជ្ជកម្ម