ធ្លាយដំណឹងមិនល្អ តារាចម្រៀង រ៉ូលីន មានទំនាក់ទំនងស្នេហា ជាមួយបុរសពីរនាក់

232
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ធ្លាយដំណឹងថា តារាចម្រៀងសំលេងពីរ រ៉ូលីន កំពុងមាន ទំនាក់ទំនង ជាមួយនិងបុរសពីរនាក់ ដែលគេកំពុងតែដាក់មន្ទិលសង្ស័យថា បុរសពីរ នាក់នោះជាប្រុសស្នេហ៍របស់ រ៉ូលីន មែនទែន ឬក៏ជាការចំអែចំអន់ដាក់គ្នាប៉ុណ្ណោះ។

បើតាមប្រភពស្និទ្ធ បានបង្ហើបថា បុរសពីររូបនោះគឺ លោក សៀង វណ្ឌី ហៅបង Fiber និង ឌីជេ Jik កំលោះសង្ហារពីររូបនោះ ក៏មិនមានទំនាក់ទំនងស្នេហ៍ស្និទ្ធអ្វីជាមួយនឹង កញ្ញារ៉ូលីនដែរ តាមពិតពួកគេគ្រាន់តែរាប់អានគ្នាធម្មតា ជាមិត្តភ័ក្រស្និទ្ធស្នាល នឹងគ្នា តែប៉ុណ្ណោះ។ តែទោះបីជាមានការអះអាងបែបនេះក្តី ក៏គេមិនទាន់ដឹងច្បាស់ថា​ ការរាប់ អាននេះ មានកម្រិតស៊ីជម្រៅប៉ុណ្ណានោះទេ។

តែបើតាមការអោយដឹងពីអ្នកស្និទ្ធ និងរ៉ូលីន ប្រាប់ថា តាមពិតពួកគេ ត្រៀមជួបគ្នា ក្នុង កម្មវិធីមួយ ដែលប្រព្រឹត្តិឡើងនៅថ្ងៃទី២៨ កញ្ញា ២០២០ ខាងមុខនេះ​ក្នុងកម្មវិធីមួយ ដែលរៀបចំឡើងដោយ ក្រុមហ៊ុនស៊ីស៊ីធម្មជាតិប៉ុណ្ណោះ។

ទន្ទឹមនឹងដំណឹងបែបនេះក្តី ក៏មិនអាចសុំការបំភ្លឺពីភាគីទាំងបីនាក់បានទេ រហូតមក ដល់ពេលនេះ ។ រស្មីកម្ពុជា និងរងចាំការបកស្រាយរបស់អ្នកទាំងបី គ្រប់ពេលវេលា៕

ទីតាំងផ្សាយពាណិជ្ជកម្ម