កម្ពុជា​ជាប់​លំដាប់​កំពូល​ទី​១​ជា​ប្រទេស​ដែលមាន​ប្រជាជន​រួសរាយ​រាក់ទាក់​បំផុត​ក្នុង​ពិភពលោក​

198
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាប​:​នៅក្នុង​ការចាត់​ចំណាត់ថ្នាក់​កំពូល​ប្រទេស​ដែលមាន​ភាពរួស​រាយ​រាក់ទាក់​បំផុត​ទាំង​១០​នៅក្នុង​ពិភពលោក​កម្ពុជា​គឺជា​ប្រទេស​ជាប់​ចំណាត់ថ្នាក់​លេខ​១​ដែលមាន​ប្រជាជន​រួសរាយ​រាក់ទាក់​ជាងគេ​បំផុត​នៅក្នុង​ពិភពលោក​។​នេះ​បើតាម​ការអោយ​ដឹង​រប​ស់​ស្ថាប័ន My International Movers ។​
​ស្ថាប័ន My International Movers បានអោយដឹងថា កម្ពុជា ជាប់​លំដាប់​កំពូល​ទី​១ ជា​ប្រទេស​ដែលមាន​ប្រជាជន​រួសរាយ​រាក់ទាក់ បំផុត ក្នុង​ពិភពលោក ភ្ញៀវទេសចរ​ទាំង​ក្នុងស្រុក​រុក ទាំង បរទេស ប្រមូល ផ្ដុំ គ្នា មើល ថ្ងៃ រះ នៅ បរិវេណ ប្រាសាទ អង្គរវត្ត ខេត្ត សៀមរាប​។​

 គេហទំព័រ My International Movers ដែល​បាន ចាត់​ចំណាត់ថ្នាក់ និង​បាន ចុះផ្សាយ កាលពីពេល​ថ្មីៗ​នេះ បាន ឲ្យ​ដឹងថា ប្រទេស កម្ពុជា គឺជា​ប្រទេស មួយ នៅក្នុង តំបន់ អាស៊ីអាគ្នេយ៍ និង កំពុង ក្លាយជា ឋានសួគ៌ នៃ ជនបរទេស យ៉ាង​សន្សឹមៗ​។ 

 ប្រភព គេហទំព័រ​នេះ បាន ឲ្យ​ដឹង​ទៀតថា ផ្អែក​តាម ទិន្នន័យ ដែល​ទទួលបាន គឺ មាន ៩២ ទៅ​៩៦ ភាគរយ​ទៅហើយ  នៃ​ជនបរទេស គឺ​បាន យល់ស្រប ថា ប្រជាជន កម្ពុជា គឺ​ពិតជា មាន​ភាព រួសរាយ រាក់ទាក់ ចំពោះ អ្នក មកពី ចម្ងាយ ឬ​ជនបរទេស​។ ប្រភព​បន្ថែមថា ប្រជាពលរដ្ឋ កម្ពុជា តែងតែ ត្រៀម ខ្លួន សម្រាប់ ជួយ​ដល់ អ្នក​គ្រប់គ្នា និង ស្វាគមន៍ យ៉ាង​កក់ក្ដៅ និង មាន​ភាព អត់ធ្មត់​។
 

ប្រភព​គេហទំព័រ​នេះ បាន​បញ្ជាក់ថា ក្រៅតែពី ការ​មក​កម្សាន្ដ នៅ​តំបន់ ឆ្នេរសមុទ្រ ដ៏ អស្ចារ្យ និង រាជធានី​ភ្នំពេញ ក៏ដូចជា កន្លែង ជាច្រើន ផ្សេងទៀត ហើយ​នោះ ភ្ញៀវទេសចរ​បរទេស ក៏​មិនអាច មើលរំលង បានឡើយ នូវ តំបន់ រមណីយដ្ឋាន អង្គរ ដែលជា គោលដៅ​ទេសចរណ៍ ទី​១ ដែល ភ្ញៀវទេសចរ បរទេស ចង់ទៅ កម្សាន្ដ បំផុត​៕S/

រូបភាព​: កម្ពុជា ជាប់​លំដាប់​កំពូល​ទី​១ ជា​ប្រទេស​ដែលមាន​ប្រជាជន​រួសរាយ​រាក់ទាក់ បំផុត ក្នុង​ពិភពលោក​៕​គូលែន​

ទីតាំងផ្សាយពាណិជ្ជកម្ម