ចៅស្រី​នាយ​កុយ​កំពុង​លេចធ្លោរ​ជាថ្មី​ក្នុង​រឿង “​សំបុត្រ​ពី​ឋានសួគ៌​”

300
ចែករម្លែក

ភ្នំពេញ​៖ តារា​សម្តែង​វ័យក្មេង ជី ឈិង​លីន ដែលជា​ចៅ​តារា​កំប្លែង​នាយ​កុយ​បានធ្វើ​ឲ្យ ទស្សនិកជន និង​អ្នកគាំទ្រ​ពេញចិត្ត​ពី​ទេព​កោសល​នៃ​ការសម្តែង​ជាថ្មី​ម្តងទៀត​ក្រោយពី​នាង សម្តែង​ក្នុង​ភាពយន្ត​ភាគ​ថ្មី​មួយ​ក្នុង​តំណែង​ជា​តួ​កាច​ឆ្នាស់ឆ្នើម​គឺ​រឿង​”​សំបុត្រ​ពី​ឋានសួគ៌​”​។

​តារា​វ័យក្មេង​រូបនេះ កំពុងតែ​ធ្វើ​ឲ្យ​ទស្សនិកជន​ខ្មាញ់​និង​ខឹង​នឹង​នាង ដោយសារតែ​នៅក្នុង​រឿង “​សំបុត្រ​ពី​ឋានសួគ៌​” ដែល​ផលិត​ដោយ​ផលិតកម្ម​សាស្ត្រា​បាននិងកំពុង​ធ្វើការ​ចាក់​បញ្ចាំងលើ​កញ្ចក់​ទូរទស្សន៍​បាយ័ន វេលា​ម៉ោង​៧​ល់​ម៉ោង​៨​យប់​ចាប់​ពីថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​ព្រហស្បតិ៍​នោះ នាង​សំដែង​ជា​តួរ​ក្មេងស្រី​ដែលមាន​ចរិត​កាច ខូច និង កំពូល​ល្បិច​ធ្វើ​ទុក​បុក​ម្នេញ​តួឯក ស្រី​ដែល​សម្តែង​ដោយ​កញ្ញា វ៉ាន់ វី​តា​។

​កុមារី ជី ឈិង​លីន បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹងថា នាង​ពិតជា​រីករាយ​ដែល​ទទួលបាន​ឱកាស សម្តែង​ជាថ្មី​ហើយ​ប៉ះចំ​អត្ត​ច​រិ​ក​តួ​ដែល​នាង​ពេញចិត្ត​គឺ​មិន​ខុសពី​រឿង​មុនៗ​នោះដែរ​។ នាង​កាន់ តែ​សប្បាយចិត្ត​ក្រោយពី​បានឃើញ​ទស្សនិកជន​ទស្សនា​បណ្តើរ​ជេ​នាង​បណ្តើរ​ដែល​វា​ឆ្លុះបញ្ចាំង​ពី​ការសម្តែង​របស់​នាង​អាច​ដល់​កម្រិត​មួយ​ដែល​ធ្វើ​ឲ្យ​អ្នកទស្សនា​បញ្ចូល​អារម្មណ៍​ទៅនឹង​សាច់​រឿងនេះ​។

​តារា​វ័យក្មេង​ដែល​ចៅស្រី​បង្កើត​របស់​តារា​កំប្លែង​នាយ​កុយ បាន​បង្ហើប​ឱ្យដឹងថា ដោយសារ ការសិក្សា​រវល់​ច្រើន​ទើប​នាង​មិនសូវ​ជាមាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការចេញ​ថត ប៉ុន្តែ​មាន ការងារ​សិល្បៈ​មួយចំនួន​ដែល​ប្រើប្រាស់​ពេលវេលា​តិចតួច​ដូចជា​ភាពយន្ត​ខ្លី​ឈុត​ផ្សព្វ ផ្សាយពាណិជ្ជកម្ម​នាង​នៅតែមាន​ជា​ហូរហែ​។

​តារា​សម្តែង​វ័យ​១៦​ឆ្នាំ​រូបនេះ​ថា​នាង​នៅមាន​គម្រោង​ការងារ​សិល្បៈ​មួយចំនួនទៀត​ដែល​នឹង​បង្ហាញ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​៕ ដោយៈ បូ​រិ​ន​

ទីតាំងផ្សាយពាណិជ្ជកម្ម