តុលាការ​ខេត្ដ​ស្វាយរៀង​កាត់ទោស​បុរស​ម្នាក់​ប្រើ​អំពើហិង្សា​លើ​កូនស្រី​ដាក់គុក​បី​ឆ្នាំ​

156
ចែករម្លែក

វ៉ៃ​កូ​/​ខេត្តស្វាយរៀង​៖​សាលាដំបូង​ខេត្ដ​ស្វាយរៀង​បាន​កាត់ទោស​ដាក់ពន្ធនាគា​រ​បុរស​ម្នាក់​ឈ្មោះ ចាន់ ចំរើន​អាយុ​៤២ ឆ្នាំ ដែល​ប្រើ​អំពើហិង្សា​លើ​កូនស្រី​បង្កើត នៅ​ក្រុង​បាវិត រយៈពេល​បី​ឆ្នាំ ។​នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក​ខាំ​សុ​ផា​រី​ព្រះរាជអាជ្ញា​ខេត្តស្វាយរៀង​ដែល​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២០​។​

​លោក​ខាំ​សុ​ផា​រី​បញ្ជាក់ថា​ករណីនេះ​តុលាការ​បានធ្វើ​នីតិវិធី​បង្ហាញខ្លួន​ភ្លាម​ហើយ​កាត់ទោស​ប្រកាស​សាលក្រម​ដាក់ពន្ធនាគារ​រយៈពេល​បី​ឆ្នាំ​តែម្ដង​។​ឃុំខ្លួន​តាម​អំណាច​សាលក្រម​មិនមែន​តាម​ដីកា​នោះទេ​។​លោក ខាំ សុ​ផា​រី បាន​បន្តថា តំណាង​អយ្យការ​បាន​ចោទ​ប្រកាស​បុរស​ខាងលើ ពីបទ​ហិង្សា​ដោយ​ចេតនា មាត្រា​២១៩ នៃ​ក្រមព្រហ្មទណ្ឌ​។​

​សូម​រំលឹកថា ស្ដ្រី​ម្នាក់​ត្រូវបាន​ឪពុក​បង្កើត​ប្រើប្រាស់​អំពើហិង្សា​ដាក់​យ៉ាងដំណំ ហើយ​ត្រូវគេ​ថត​វីដេអូ​បាន ចែកចាយ​នៅតាម​បណ្ដាញ​សង្គម​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២០​កន្លងទៅ ស្ថិតក្នុង​ក្រុង​បាវិត ខេត្តស្វាយរៀង​។​រហូតដល់​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២០ ជនដៃដល់​ទើប​ត្រូវបាន​កម្លាំង​នគរបាល​ចាប់ខ្លួន ក្រោយ​ឃើញ​វីដេអូ​ចែកចាយ​នៅលើ​បណ្ដាញ​សង្គម​។

​លោក​វរសេនីយ៍ទោ​អែម​សុវណ្ណារិទ្ធ​អធិការនគរបាល​ក្រុង​បាវិត​ប្រាប់​ឲ្យ​ដឹងថា​ហេតុការណ៍​នេះ​សមត្ថកិច្ច​ទើប​ដែល​ទទួល​ព័ត៌មាន​នៅលើ​Facebook​ប៉ុណ្ណោះ​ដោយហេតុថា​ពេល​កើតហេតុ​ជនរងគ្រោះ​មិន​បានមក​ដាក់ពាក្យ​បណ្ដឹង​។​
​បើតាម​លោក​អធិការ ក្រោយ​ឃើញ​ព័ត៌មាន​ចែកចាយ លោក​បាន​បញ្ជា​កម្លាំង​ស្រាវជ្រាវ​ជាបន្ទាន់ និង​ឈានដល់​ការចាប់ខ្លួន​ជនដៃដល់​ជា​ឪពុក នៅ​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២០ ដើម្បី​មក​សួរនាំ និង​កសាង​សំណុំរឿង​ចាត់ការ​បន្ដ​តាម​នីតិវិធី​។​

​លោក​វរសេនីយ៍ទោ អែម សុវណ្ណារិទ្ធ បាន​ឲ្យ​ដឹង​ទៀតថា កន្លងទៅ​ជនដៃដល់​ជា​ឪពុក តែងតែ​បង្កបញ្ហា​នៅក្នុង​គ្រួសារ​ជា​ញឹកញាប់ ហើយ​សមត្ថកិច្ច​ក៏​ធ្លាប់​ហៅ​មក​អប់រំ ដើម្បី​កុំ​ឲ្យ​បង្ក​ហិង្សា​នៅក្នុង​គ្រួសារ​បន្តទៀត​ដែរ ប៉ុន្ដែ​ជនសង្ស័យ​មិន​កែខ្លួន នៅតែ​បោក​របស់របរ​ក្នុងផ្ទះ ទើប​ប្រពន្ធ​ទ្រាំលែងបាន​ក៏រ​ត់ទៅ​ភ្នំ​ព​ញ ចោល​បន្សល់ទុក​កូនស្រី​៣​នាក់ នៅក្នុង​បន្ទុកគ្រួសារ​។​

​យោងតាម​ការសួរនាំ ក្រោយ​លុប​សមត្ថកិច្ច​ចាប់ខ្លួន ជនសង្ស័យ​បាន​សារភាពថា មូលហេតុ​ដែល​ខ្លួន​ប្រើ​អំពើហិង្សា​លើ​កូនស្រី ក៏​ព្រោះតែ​ខឹង​ណែនាំ​កូន​មិន​ស្ដាប់ រឿង​លេង​ទូរស័ព្ទ​នៅពេល​យប់​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម