ស្ថានីយ​ផលិត​ថាមពល ពន្លឺព្រះអាទិត្យ នៅ​បន្ទាយមានជ័យ នឹង​ដាក់ឱ្យ​ដំណើរការ នៅ​ដើមឆ្នាំ​២០២១

155
ចែករម្លែក

​ដោយ ៖ ភ្នំ​ស្វាយ / បន្ទាយមានជ័យ​៖ ស្ថានីយ​ផលិត​ថាមពល ពន្លឺព្រះអាទិត្យ នៅ​ខេត្តបន្ទាយមានជ័យ នឹង​ដាក់ឱ្យ​ដំណើរការ នៅ​ដើមឆ្នាំ​២០២១ ខាងមុខ ។​មន្ត្រី​អាជ្ញាធរខេត្ត និង​មន្ត្រី​មន្ទីរ​រ៉ែ និង​ថាមពល ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​កាសែត រស្មី​ក​ម្ព​ជា នៅ​ថ្ងៃទី​២៤ កញ្ញា នេះ​ថាៈ មកទល់ពេលនេះ ក្រុមហ៊ុន កំពុង​បន្ត​មមាញឹក អនុវត្ត​គម្រោង ដើម្បី​អោយសម្រេចបាន តាម​ផែនការ ។

​សូម​រំលឹកថា ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) និង​ក្រសួង​រ៉ែ និង​ថាមពល បាន​យល់ព្រម​លើ​ការផ្គត់ផ្គង់ ថាមពល​ពន្លឺព្រះអាទិត្យ របស់​ក្រុមហ៊ុន Ray Power Supply Co.,Ltd ដែលជា​កម្មសិទ្ធិ​របស់​ថៃ បើក​ស្ថានីយ៍ B Grimm Solar Power 1 Plc’s បាន​ផលិត​ថាមពល ពន្លឺព្រះអាទិត្យ កម្លាំង ៣០ ម៉េ​ហ្គា​វ៉ា​ត់ ក្នុងការ​វិនិយោគ ក្នុង​ទឹកប្រាក់ តម្លៃ ៣៩,៨ លាន​ដុល្លារ​អាម៉េរិក លើ​គម្រោង​ថាមពល ។​ទីតាំង​ស្ថានីយ បានដាក់​លើដី ទំហំ ៤០ ហិកតា នៅ​ផ្លូវជាតិ​លេខ​៦ ក្នុង​ឃុំ​ឈ្នួ​រ​មានជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។​

​កិច្ចព្រមព្រៀង​ដេញថ្លៃ ជាមួយ​រដ្ឋ លើ​ការផ្គត់ផ្គង់ គឺ​ក្រុមហ៊ុន​ផ្គត់ផ្គង់​អគ្គិសនី ត្រីភាគី​កម្ពុជា ( ក្រុមហ៊ុន​ថៃ CDC និង EDC ) នៅក្នុង​តម្លៃ​លក់ដុំ ០.០៧៦ ដុល្លារ​អាម៉េរិក ក្នុង ១ គីឡូវ៉ាត់ម៉ោង ។​យោងតាម​ផែនការ គម្រោង​នេះ ក្រុមហ៊ុន នឹងត្រូវ​បាន​ត​ភ្ជាប់ ទៅ​បណ្តាញ​អគ្គិសនី ថ្នាក់ជាតិ នៅ​ឆ្នាំ​២០២១ ៕S/

​រូបថត ៖ ស្ថានីយ៍​ផលិត​ថាមពល​ពន្លឺព្រះអាទិត្យ​នៅ​បន្ទាយមានជ័យ ក៏​នឹង​ដាក់អោយ​ដំណើរការ​នៅ​ដើមឆ្នាំ​២០២១ (​រូប ៖ ភ្នំ​ស្វាយ )​

ទីតាំងផ្សាយពាណិជ្ជកម្ម