តារាចម្រៀង នូ សុវណ្ណ​ដា​ណេ បង្ហាញ​បទ​ថ្មី​មាន​ចំណងជើង​ថា “​ឱ​!​អា​វែក​អើយ​”

276
ចែករម្លែក

ភ្នំពេញ​៖ តារាចម្រៀង នូ សុវណ្ណ​ដា​ណេ បានបង្ហាញ​បទ​ថ្មី​របស់លោក​ដែលមាន​ចំណង ជើង​ថា “​ឱ​!​អា​វែក​អើយ​” ដែល​កំពុង​ទទួល​ការគាំទ្រ​និង​សរសើរ​ថា​ពិតជា​ពិ​រោះ​។

​បទ​ចម្រៀង​នេះ​ត្រូវបាន​បញ្ចេញ​កាលពី​ថ្មីៗ​ហើយ​ទទួលបាន​ការពេញចិត្ត​ច្រើន​ពី​ទស្សនិកជន​ព្រោះតែ​បទ​ចម្រៀង​នេះ​មាន​ទាំង​បទ​ភ្លេង​ពិ​រោះ​រណ្តំ​ចិត្ត​អមដោយ​អត្ថន័យ​បទ​ចម្រៀង​ស៊ីជម្រៅ និយាយ​ពី​ស្នេហា​បែប​ស្រុកស្រែ​។ ហើយ​អ្វីដែល​កាន់តែ​ពិសេស​ក្នុង​បទ​ចម្រៀង​ថ្មី របស់លោក​នោះ គឺ ការ​ផ្តិត​យក​ទេសភាព​បែប​ស្រុកស្រែ​យ៉ាង​ត្រជាក់​ភ្នែក​។

លោក នូ សុវណ្ណ​ដា​ណេ តារាចម្រៀង Jack Khun Media

​តារាចម្រៀង​លោក នូ សុវណ្ណ​ដា​ណេ បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹងថា លោក​ពិតជា​រំភើប​ដែលទទួលបាន​ឱកាស​ការងារ​ជាមួយ​ផលិតកម្ម និង​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​ជា​ហូរហែ​។ លោក​ថា​ជា​ក្តី​ស្រមៃ​ដែល​លោក​សម្រេចបាន​ទាំង​មិន​នឹកស្មាន​ដល់ ។

លោក នូ សុវណ្ណ​ដា​ណេ តារាចម្រៀង Jack Khun Media

​តារា​ប្រុស​រូប​សង្ហា​នេះ​បាន​និយាយថា បទ​ចម្រៀង​ថ្មី​នេះ​ទទួលបាន​ការពេញចិត្ត​ច្រើន ពី​ទស្សនិកជន ហើយ​លោក​ពិតជា​រីករាយ​ដែល​ទទួលបាន​ការសរសើ​រ​។ លោក​ក៏​រំពឹងទុក​ថា ក្រោយពី​បញ្ចេញ​បទ​ចម្រៀង​មួយ​នេះ​នឹក​កាន់តែ​ធ្វើ​ឲ្យ​ទីផ្សារការងារ​សិល្បៈ​ផ្នែក​ចម្រៀង​របស់​លោក​កាន់តែ​ហក់​ឡើង​បន្ថែមទៀត ហើយ​លោក​ក៏បាន​ត្រៀម​ស្នា​ថ្មី​ជាច្រើន​ទៀត​ដើម្បី ឆ្លើយតប​ទៅ​ការគាំទ្រ​និង​ទស្សនិកជន​ដែល​ពេញចិត្ត​នឹង​លោក​៕ ដោយ​: បូ​រិ​ន​

លោក នូ សុវណ្ណ​ដា​ណេ តារាចម្រៀង Jack Khun Media

ទីតាំងផ្សាយពាណិជ្ជកម្ម