ចង់ឱ្យ​ព្រំដែន​នៃ​ប្រទេស​ទាំង​២​កម្ពុជា វៀតណាម ក្លាយជា​ព្រំដែន​សន្តិភាព និង​អភិវឌ្ឍ​ន៏​ជា​រៀងរហូត​

1106
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​លោក ង្វៀន ថា​ញ់​ងី បាន​ថ្លែងថា​៖​ខេត្ត​គៀន​យ៉ាង តែង​បានធ្វើ​ទំនាក់ទំនង​ល្អ​ជាមួយ​កងកំលាំងប្រដាប់អាវុធ និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​.​វៀតណាម​និង​បានធ្វើឱ្យ​ព្រំដែន​នៃ​ប្រទេស​ទាំង​២​ក្លាយជា​ព្រំដែន​សន្តិភាព និង​អភិវឌ្ឍ​ន៏ មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​។​
​កាលពី​ថ្ងៃទី​១០​ខែមេសា​ឆ្នាំ​២០១៨​នេះ​នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​លោក​គណៈប្រតិភូ​គណៈកម្មាធិការ​បក្ស​ខេត្ត​គៀន​យ៉ាង​ដឹកនាំ​ដោយ​លោក ង្វៀន ថា​ញ់​ងី សមាជិក​គណៈកម្មាធិកា​រម​ជ្ឈឹ​ម​បក្សកុម្មុយនិស្ត​វៀតណាម​ជា​លេខា​បក្ស​ខេត្ត និង​ជា​ប្រធាន​ក្រុម​សមាជិក​រដ្ឋសភា​អង្គភាព​ខេត្ត​គៀន​យ៉ាង បាន​ចូលជួប​សំណេះសំណាល​និង​ជូនពរ​លោក ម៉ប់ សារិន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​អនុប្រធាន​ប្រចាំការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ក្នុង​ឧិ​កាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​នាពេល​ឆាប់ៗ​ខាងមុខនេះ​។​
​ ​ក្នុងនោះ​លោក ង្វៀន ថា​ញ់​ងី និង​គណៈប្រតិភូ​ក្នុងនាម​ជា​ខេត្ត​សម្ព​ន្ធ័​មេត្រីភាព​ជាមួយ​រាជធានី​ភ្នំពេញ បាន​ជូនពរ​លោក ម៉ប់ សារិន និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ក៏​ដូច​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ទាំងមូល​សុំ​ជួបប្រទះ​តែ​សេចក្តីសុខ​ចំរុងចំរើន​និង​សុំ​ឲ្យ​ទេវតា​ឆ្នាំ​ថ្មី​នាំមក​នូវ​ភារកិច្ច​ថ្មី​ជោគជ័យ​ថ្មី​បន្ថែមទៀត​ក្នុង​បុព្វហេតុ​អភិវឌ្ឍ​ន៏​រីកចំរើន​របស់​រាជធានី​ភ្នំពេញ​។​
​ជាការ​ឆ្លើយតប​លោក ម៉ប់ សារិន បាន​ឯកភាព​លើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​រាជធានី​ភ្នំពេញ និង​ខេត្ត​គៀង​យ៉ាង ។​ពេលនេះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​កំពុង​រៀបចំ​តែង​លម្អរ​ក៏​ដូច​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​ឧិ​កាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​៕

 


ទីតាំងផ្សាយពាណិជ្ជកម្ម