ពលរដ្ឋ​ទីទ័លក្រ និង​ចាស់ជរា ៦០ គ្រួសារ បានទទួល​អំណោយ​សង្គ្រោះ​បន្ទាន់​

221
ចែករម្លែក


ដោយ​៖ រ៉ា​ម៉ន /ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២០ លោកស្រី គឹម ញឹ​ប អភិបាល​ខណ្ឌដង្កោ រួមជាមួយ​មន្ត្រី​ថ្នាក់ក្រោម​ជាច្រើនរូប បាន​បន្ត​ចុះសួរសុខទុក្ខ និង​ចែក​អំណោយ ជូន​ដល់​ជន​ចាស់ជរា និង​ប្រជាពលរដ្ឋ​ទីទ័លក្រ ចំនួន ៦០ គ្រួសារ ដែល​កំពុង​ប្រឈម​នឹង​ការខ្វះខាត ស្បៀងអាហារ ក្នុងអំឡុងពេល នៃ​ជំងឺ​កូ​វីដ ១៩ មកពី​សង្កាត់​សាក់​សំពៅ ៣០​គ្រួសារ និង​សង្កាត់​ទៀន ៣០ គ្រួសារ ។​

​មន្ត្រីរដ្ឋបាល​ខណ្ឌ បានឱ្យដឹងថាៈ អំណោយ​ដែល​លោកស្រី អភិបាលខណ្ឌ ចែកជូន​ក្នុងឱកាស​នោះ ក្នុង​មួយ​គ្រួសារ ទទួលបាន​អង្ករ ២៥ គីឡូក្រាម ថវិកា ២០.០០០​រៀល គ្រឿងឧបភោគ​បរិភោគ និង​សម្ភារ​ប្រើប្រាស់ ជាច្រើន​មុខ ។ ជាមួយគ្នា​នោះ ព្រះគ្រូ​ញាណ​ប​ទីបោ រ៉ុ​ម សារ៉ន ចៅអធិការ​វត្ត​រតនៈ​តេ​ជៈ កំពង់​ក្ដុល បាន​ឧបត្ថម្ភ ក្នុង​មួយ​គ្រួសារ ឃី​ត​១​កញ្ចប់ និង​ថវិកា ១០.០០០ រៀល​៕R

ទីតាំងផ្សាយពាណិជ្ជកម្ម