ប្រយ័ត្ន​! អ្វី​គួរ ឬ​មិនគួរ​ធ្វើ​ពេល​របួស​ពក​ក្បាល​

326
ចែករម្លែក

របួស​ពក​ក្បាល​ច្រើន​លេចឡើង​នៅពេល​ប៉ះទង្គិច​នឹង​អ្វីមួយ​ដែល​វា​អាច​អម​មកជា​មួយ​នូវ​អា​ការៈឈឺចាប់​ផងដែរ​។ នៅពេល​បញ្ហា​នេះ​កើតឡើង​តើ​គួរ​ធ្វើ​បែបណា​ទើប​ឆាប់​បាត់​?

អ្វីដែល​អ្នក​គួរ​ធ្វើ​
១. ស្អំ​ត្រជាក់​
​វិធី​ដ៏​ល្អ​បំផុត​មួយ​ដើម្បី​កាត់បន្ថយ​អាកា​រៈ​ហើម​នៅពេល​ពក​ក្បាល ឬ​លើ​ថ្ងាស​គឺ​ការ​ស្អំ​ត្រជាក់ លើ​កន្លែង​ដែលមាន​បញ្ហា​។ អ្នក​អាច​ប្រើប្រាស់​កញ្ចប់​ទឹកកក ប៉ុន្តែ​កុំ​ស្អំ​ផ្ទាល់​តែម្ដង​គួរ​រុំ​កន្សែង មួយ​ជាន់​សិន​។ ស្អំ​ទឹកកក​សម្រាប់​រយៈពេល ២០ នាទី ឬ​ច្រើនជាង​នេះ​រួច​សឹម​ផ្លាស់ប្ដូរ​ដុំ ទឹកកក ឬ​កញ្ចប់​ទឹកកក​ថ្មី​។​

សម្គាល់​៖ ប្រសិនបើ​អាកា​រៈពក​ថ្ងាស ឬ​ក្បាល​មិន​បាត់​ទៅវិញ​ឬ​មិន​ប្រសើរ​ខ្លះ​បន្ទាប់ពី​អនុវត្ត ការព្យាបាល​បែបនេះ​ទេនោះ អ្នក​គួរ​កុំ​ស្ទាក់ស្ទើ​នឹង​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ នេះ​ក៏​ព្រោះតែ​អាកា​រៈ​ហើម​ពក​ក្បាល​ដែល​មិន​បាត់​ទៅវិញ​អាច​បណ្ដាលមកពី​បញ្ហា​មិន​ប្រក្រតី​ណាមួយ​ដែល​ចាំបាច់​ទទួលបាន​ការព្យាបាល​ជាមួយ​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិ​ក​និង​ថ្នាំ​ប្រឆាំង​ការ​រលាក​។ ករណី​ធ្ងន់ធ្ងរ​វេជ្ជបណ្ឌិត​អាច​ណែនាំ​ឱ្យទទួល​ការវះកាត់​។​

២. ទទួលទាន​ប្រូតេអ៊ីន​បន្ថែម​
​ការ​ទទួលទាន​ប្រូតេអ៊ីន​ច្រើនជាង​មុន​អាចជួយ​ក្នុងការ​ជួសជុល​ជាលិកា​ឡើងវិញ​ហើយ​ព​ន្លឿ​ន ការ​ជាសះស្បើយ​នៃ​របួស​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ព្យាយាម​រួមបញ្ចូល​អាហារ​សម្បួរ ប្រូតេអ៊ីន​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​។​

៣. ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​គ្រប់គ្រាន់​
​ការរក្សាបាន​នូវ​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​រាងកាយ​នឹង​ជួយ​កម្ចាត់​ជាតិពុល​ចេញពី​ក្នុង​ប្រព័ន្ធ​។ វា​ក៏​ជួយ​សម្រួល​ដល់​ចរន្តឈាម​រត់ ហើយ​របួស​ពក​ក្បាល​របស់​អ្នក​ក៏​ឆាប់​ជា​ផងដែរ​។​

អ្វីដែល​អ្នក​មិនគួរ​ធ្វើ​
១. ម៉ាស្សា​លើ​ដុំ​ពក​
​ការ​ម៉ាស្សា​អាច​បណ្ដាលឱ្យ​អាកា​រៈ​កាន់តែ​អាក្រក់​ឡើង​ច្រើនជាង​ល្អ​។ ការ​ម៉ាស្សា​ថ្ងាស​ដែល ពក ឬ​ដុំ​ពក​បង្ក​ការរារាំង​ដល់​ដំណើរ​នៃ​ការ​ជាសះស្បើយ​តាម​ធម្មជាតិ​នៃ​រាងកាយ​ហើយ​ថែម ទាំង​ពន្យឺតការ​ជាសះស្បើយ​នៃ​ដុំ​ពក​ផងដែរ​។ ចៀសវាង​ការ​សង្កត់​ឬ​ផ្ដល់​សម្ពាធ​លើ​ដុំ​ពក​ទើប ប្រសើរ​។​

​ប្រយ័ត្ន​! ប្រសិនបើ​របួស​ពក​ក្បាល ឬ​លើ​ថ្ងាស​មាន​ហូរឈាម​នោះ ចូរ​កុំ​ដាក់​ដៃ​ទប់​ពីលើ​ចៀស វាង​ការឆ្លង​មេរោគ​។ អ្នក​គួរប្រើ​ប្រាស់​កន្សែង​ស្អាត​ទប់​ពីលើ​ថ្នមៗ​និង​ធ្វើការ​សង្គ្រោះ​បឋម​។ ក្នុងករណី​របួស​ក្បាល​អម​មកជា​មួយ​នូវ​អាកា​រៈ​សន្លប់ វង្វេងស្មារតី ភ័ន្ត​ភាំង ឈឺក្បាល​មិន​ឈប់ ក្អួត​បាត់បង់​ការចង​ចាំ និង​អារម្មណ៍​ប្រែប្រួល​។ ចូរ​ប្រញាប់​ស្វែងរក​ជំនួយ​ពី​គ្រូពេទ្យ​ជំនាញ ជាបន្ទាន់​៕ ដោយៈ health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម