តារា​កំប្លែង នាយ​ឆ្អឹង ជួប​ទុក្ខ​ធំ​ព្រោះ​បាត់បង់​ឪពុក​បង្កើត​

258
ចែករម្លែក

ភ្នំពេញ​៖ សូម​ចូលរួម​សោកស្តាយ​ចំពោះ​តារា​កំប្លែង​នាយ​ឆ្អឹង​បាន​ជួប​ទុក្ខ​ធំ​ដោយសារ​ឪពុក បង្កើត​របស់លោក​បាន​ទទួលមរណភាព​កាលពី​ម៉ោង​ប្រមាណ​៦​ល្ងាច​ថ្ងៃទី​២៣ ខែ កញ្ញា ឆ្នាំ ២០២០​។ សព​ត្រូវបាន​តំកល់​ធ្វើបុណ្យ​នា​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។

អ្នក​ក្នុង​ចង្កោម​សិល្បៈ​ពិសេស​អ្នក​ជិតដិត​នឹង​នាយ​ឆ្អឹង​បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ដ៏​ក្រំ​ចំពោះ​តារា​កំប្លែង​នាយ​ឆ្អឹង​ក្រោយពី​ឪពុក​បង្កើត​របស់លោក​ទទួលមរណភាព​។​

​នាយ​ឆ្អឹង​ក៏បាន​បញ្ជាក់​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក​យ៉ាង​កម្សត់​ថា “​មុននេះ បន្តិច​លោកឪពុក​ខ្ញុំ​គាត់​បាន​ទៅ​ចោល​ខ្ញុំ​ហើយ សូម​លោក​ពុក​ទៅ​ឲ្យ​បាន​សុខ​។ សារ​នេះ​ក៏បាន ភ្ជាប់​នឹង​រូបភាព​អនុស្សាវរីយ​ជាមួយ​ឪពុក​អមដោយ​រូបសាក​សព​សព​ឪពុក​ដែល​ទើបនឹង​គ្រប​ក្រណាត់ស​ផងដែរ​។ មានការ​ចែករំលែក​ប​ន្ត និង​សារ​រំលែក​ទុក្ខ​ជាច្រើន​ត្រូវបាន​បង្ហោះ​ផ្ញើ ទៅកាន់​តារា​កំប្លែង​រូបនេះ​”​។

​ប្រាប់​តាម​សារ​អេឡិចត្រូនិក​ដោយ​ខ្លី នាយ​ឆ្អឹង​បាន​ប្រាប់ រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​២៤ ខែកញ្ញា​ថា ថា​ឪពុក​លោក​មាន​វ័យ​ជាង​៨០​ឆ្នាំ​ទទួលមរណភាព​ដោយ​រោគាពាធ​ហើយ​សព​ត្រូវបាន​តំកល់ទុក​នៅ​គេហដ្ឋាន​នៅខាងមុខ​វត្ត​វាល​ស្បូវ​។

​ព័ត៌មាន​នេះ​ក៏​ចាត់ទុកជា​ការអញ្ជើញ​ដល់​សិល្បករ សប្បុរសជន និង​សាច់ញាតិ​ឲ្យ​ចូលរួម អនុមោទនា​ចូលរួម​កម្មវិធី​បុណ្យសព​ឪពុក​តារា​កំប្លែង​នាយ​ឆ្អឹង​ឲ្យ​បាន​ច្រើន​កុះករ​៕ ដោយ បូ​រិ​ន​

ទីតាំងផ្សាយពាណិជ្ជកម្ម