ខេ​វិ​ន ដឺ ប្រា​ញ់ ថា Manchester City នឹង​ប្រជែង​យកពាន​ពី​ក្រុម Liverpool

186
ចែករម្លែក

​កីឡាករ ខេ​វិ​ន ដឺ ប្រា​ញ់ (Kevin De Bruyne) បាន​ព្រមាន​ថា ក្រុម Manchester City នឹង​ឡើង មក​ប្រជែង​ជាមួយ​ក្រុម Liverpool ដើម្បី​គ្រង​តំណែង​ជើងឯក​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​
​ ​
​ក្រុម​របស់លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) បាន​គ្រង​តំណែង​ជើងឯក​កាលពី​រដូវ​កាល​មុន ដោយ​ទម្លាក់​ក្រុម City ដែល​ធ្លាប់​លើក​ពាន​ជើងឯក​បី​រដូវ​កាល​ជាប់​គ្នា​នោះ​។​
​ ​
​បន្ទាប់ពី​បាន​ទស្សនាការ​ប្រកួត​ក្រុម Liverpool ឈ្នះ​ពីរ​ប្រកួត​បើកឆាក​មក ក្រុម City បាន​ឆ្លើយ តប​វិញ​ដោយ​យកឈ្នះ​ក្រុម Wolves ៣-១​។​
​ ​
​បន្ទាប់ពី​ធ្វើ​មិនបាន​ល្អ​នៅ​តង់​ទី​១ កីឡាករ ដឺ ប្រា​ញ់ និង ហ្វីល ហ្វូ​ដេ​ន រកបាន​ម្នាក់​មួយគ្រា​ប់ ជួយ​ក្រុម​របស់លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) យកឈ្នះ​ការប្រកួត​នេះ​។​
​ ​
​ថ្លែង​ក្រោយ​ការប្រកួត​នេះ ដឺ ប្រា​ញ់ បាន​បង្ហើប​ប្រាប់ថា មិត្ត​រួម​ក្រុម​ដឹងថា ត្រូវតែ​លេង​លឿន ដើម្បី​ឆក់យក​ឱកាស​។​
​ ​
​ដឺ ប្រា​ញ់ បាន​និយាយថា “​ប្រសិនបើ​ការ​ប្រជែង​តំណែង​ជើងឯក​ដូចជា​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ វា​នឹងមាន​ការលំបាក​។ យើង​ចង់​ប្រជែង​ជាមួយ​ក្រុម Liverpool ។ នោះ​គឺជា​កីឡាករ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ខេ​វិ​ន ដឺ ប្រា​ញ់ (Kevin De Bruyne)

ទីតាំងផ្សាយពាណិជ្ជកម្ម