គ្រូបង្វឹក West Ham និង​កីឡាករ​ពីររូប​ផ្សេងទៀត​តេ​ស្តិ​វ​ជ្ជ​មាន​វីរុស​កូ​វីដ​១៩

187
ចែករម្លែក

វិស័យ​បាល់​ទាង់​អង់គ្លេស​កំពុង​ជាប់គាំង​ក្នុង​ភាព​ជ្រួលច្របល់​ដោយសារ​វីរុស​កូ​វីដ ១៩ កាលពី​យប់​ថ្ងៃ​អង្គារ បន្ទាប់ពី​លោក ដេវីដ ម៉​យ (David Moyes) និង​កីឡាករ​ពីររូប​ផ្សេងទៀត របស់​ក្លឹប West Ham បាន​តេ​ស្តេ​វិជ្ជមាន​វីរុស​នេះ​។​
​ ​
​អ្នក​ទាំងបី​ត្រូវបាន​បញ្ចូនទៅ​ផ្ទះ​នៅមុន​ការប្រកួត​ជាមួយ​ក្រុម Hull ក្នុង​ក្របខណ្ឌ​ដណ្តើមពាន Carabao Cup ប៉ុន្តែ​ការប្រកួត​នៅតែ​ដំណើរការ​ទៅមុខ ស្របពេល​ក្រុម West Ham ឈ្នះ​ក្នុង​លទ្ធផល​៥-១​។​
​ ​
​លោក ម៉​យ ខ្សែការពារ អ៊ី​ស​សា ឌី​អប់ (Issa Diop) និង​ខ្សែបម្រើ ចូ​ស ខាល​ឡេ​ន (Josh Cullen) បាន​ចាក​ចេញពី​ទីលាន​ប្រកួត​បន្ទាប់ពី​ទទួលលទ្ធផល​តេស្ត​របស់ខ្លួន​ប្រហែល​៤៥​នាទី មុន​ការប្រកួត​ចាប់ផ្តើម​។​
​ ​
​ប៉ុន្តែ​ក្របខណ្ឌ​បាល់ទាត់​នេះ​មិនបាន​បញ្ជាក់​ពីអ្វី​ដែល​កំពុង​កើតឡើង​ទេ​រហូតដល់​ពាក់កណ្តាល​តង់​ទី​២​។ លោក ម៉​យ មិនបាន​បង្ហាញមុខ​នៅក្បែរ​ទីលាន​ប្រកួត​នោះទេ​។​
​ ​
​សេចក្តីថ្លែងការណ៍​រប​ស់​ក្លឹប​បាន​ឲ្យ​ដឹងថា “​ក្លឹប West Ham United អាច​បញ្ជាក់ថា លោក ដេវីដ ម៉​យ កីឡាករ អ៊ី​ស​សា ឌី​អប់ និង ចូ​ស ខាល​ឡេ​ន តេស្ត​វិជ្ជមាន​វីរុស​កូ​វីដ​១៩៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក ដេវីដ ម៉​យ (David Moyes)

ទីតាំងផ្សាយពាណិជ្ជកម្ម