ហ្វ្រែ​ង ឡាំ​ផាត មិន​បដិសេធ​ការចាកចេញ​របស់ រូ​ឌី​ជ័រ និង ហ៊ូ​ដ​សិន អូដ​យ​

272
ចែករម្លែក

លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) មិន​បដិសេធថា កីឡាករ តូ​នី រូ​ឌី​ជ័រ (Toni Rudiger) និង ខាល​ឡុំ ហ៊ូ​ដ​សិន អូដ​យ (Callum Hudson Odoi) អាច​នឹង​ចាកចេញ​នៅ​រដូវ​កាល​ទិញ ដូរ​នេះ​ទេ​។​
​ ​
​រូ​ឌី​ជ័រ ខ្សែការពារ​សញ្ជាតិ​អាល្លឺម៉ង់​ត្រូវ​បើកចំហ​ឲ្យ​ចាកចេញ ស្របពេល​ក្លឹប​យក្ស​បារាំង PSG ចាប់អារម្មណ៍ បន្ទាប់ពី​កីឡាករ​រូបនេះ​ត្រូវបាន​ដក​ចេញពី​ក្រុម​ជម្រើស Chelsea ដែល​ប្រកួត ជាមួយ​ក្រុម Liverpool កាលពី​ថ្ងៃអាទិត្យ​។​
​ ​
​ក្លឹប Bayern Munich ក៏​បន្ត​ចំណាប់អារម្មណ៍​របស់ខ្លួន​ឡើងវិញ​លើ​កីឡាករ ហ៊ូ​ដ​សិន អូដ​យ ប៉ុន្តែ​ក្លឹប Chelsea មិន​ទំនងជា​អនុញ្ញាត​ឲ្យ​កីឡាករ​រូបនេះ​ចាក​ញ​ចេញ​នៅឡើយ​ទេ ស្រប ពេល​កីឡាករ គ្រី​ស្ទៀ​ន ពូ​លី​ស៊ី​ក (Christian Pulisic) អវត្តមាន​ដោយសារ​បញ្ហា​របួស​។​
​ ​
​អូដ​យ ត្រូវការ​ពេលវេលា ដើម្បី​អាច​លេង​បាន​ពេញលេញ បន្ទាប់ពី​មាន​បញ្ហា​របួស ហើយ មានការ​ធ្លាក់​ទម្រង់​លេង បន្ទាប់ពី​មានឱកាស​បង្ហាញមុខ​ក្នុង​ក្រុម​ជម្រើស​ដំបូង​អង់គ្លេស ប៉ុន្តែ Chelsea មិន​ទំនងជា​អនុញ្ញាត​ឲ្យ​ចាក​ចេញទៅ​ក្លឹប​មួយទៀត​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក នោះទេ​។​
​ ​
​នៅពេល​សួរនាំ​ទាក់ទិន​ការចាកចេញ​របស់​កីឡាករ​ទាំងពីរ​នេះ លោក ឡាំ​ផាត បាន​និយាយថា “​អាទិភាព​របស់ខ្ញុំ​គឺ​ធ្វើ​ឲ្យ​ប្រាកដថា ខ្ញុំ​រក្សាបាន​ក្រុម​ខ្លាំង​មួយ​សម្រាប់​ក្លឹប​នេះ ប៉ុន្តែ​ប្រាកដ ណាស់ នឹងមាន​ការពិភាក្សា​ជា​លក្ខណៈ​បុគ្គល​”​។​
​ ​
​ឡាំ​ផាត បានបញ្ជាក់​ច្បាស់​ថា អូដ​យ មានការ​ប្រឈម​ច្រើន ប៉ុន្តែ​លោក​ជឿថា កីឡាករ​រូបនេះ ត្រូវតែ​វិលត្រឡប់​ទៅរក​ទម្រង់​លេង​ល្អ​របស់ខ្លួន​ឡើងវិញ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ខាល​ឡុំ ហ៊ូ​ដ​សិន អូដ​យ (Callum Hudson Odoi)

ទីតាំងផ្សាយពាណិជ្ជកម្ម