មន្ត្រីគយក្រុងហូជីមិញ ជាប់គុក១២ឆ្នាំពីបទទទួលប្រាក់សំណូក

1216
ចែករម្លែក
  • 64
    Shares

មន្រ្តីគយម្នាក់នៅទីក្រុងហូជីមិញត្រូវបានកាត់ទោសឱ្យជាប់គុក១២ឆ្នាំចំពោះទោសទទួលប្រាក់សំណូកជាង៥៤១លានដុង (២៣.៨៤៣ដុល្លារ)ពីក្រុមហ៊ុនជាច្រើន។

តុលាការប្រជាជនក្រុងហូជីមីញ កាលពីថ្ងៃអង្គារទី១០មេសា បានប្រកាសសេចក្តីសម្រេចចុងក្រោយរបស់ខ្លួនទាក់ទង នឹងការរំលោភច្បាប់ដែលប្រព្រឹត្ត ដោយលោក Nguyen Truong Duy ជាអតីតមន្រ្តីសាធារណៈនៃ ក្រុមត្រួតពិនិត្យនៅក្រោមក្រសួងគយនេះ ។

លោក Nguyen Truong Duy ត្រូវ បានកាត់ទោសឱ្យជាប់គុក១២ឆ្នាំពីប ទរំលោភអំណាចដោយទទួលប្រាក់សំណូកចំនួន២៣.៨៤៣ដុល្លារពីក្រុមហ៊ុនរកស៊ីចំនួន៥០។លុយដែលលោក Nguyen Truong Duy បានយកដោយខុសច្បាប់ទាំងនោះ ក៏ត្រូវបានរឹបអូសយកវិញផងដែរ ។

តាមការចោទប្រកាន់នេះ អតីតមន្រ្តីគយនេះ បានស្នើឱ្យក្រុមហ៊ុនរកស៊ីក្នុងស្រុកមួយចំនួន ត្រូវបង់លុយមួយចំនួនមកឱ្យលោក គឺចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០១៥ដើម្បីជាថ្នូរនឹងការនាំទំនិញចូល ដោយមិនចាំបាច់ត្រួតពិនិត្យ៕ដោយ៖សុខា/sn


លោក Nguyen Truong Duy ស្ថិតនៅក្នុងពេលវិនិច្ចយទោសនៅតុលាការក្រុងហូជីមីញកាលពីអង្គារ

ទីតាំងផ្សាយពាណិជ្ជកម្ម