ចិន​រិះគន់​អាម៉េរិក​ខ្លាំងៗ​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ

215
ចែករម្លែក

​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ២៤ ខែកញ្ញា​បាន​រិះគន់​សហរដ្ឋអាមេរិក​យ៉ាងខ្លាំង នៅ​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ ជុំវិញ​ការរិះគន់​របស់ខ្លួន​លើ​វីរុស​កូរ៉ូណា​ដោយ​ប្រេសិត​របស់ខ្លួន​(​ចិន​) បាន​និយាយ​​ថា​” វា​គ្រប់គ្រាន់​ហើយ ឈប់​និយាយ​ទៅ “​។​

២​ថ្ងៃ​បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក លោក​ដូណាល់ ត្រាំ​បាន​ថ្លែង​សុន្ទរកថា​ប្រចាំឆ្នាំ​របស់​លោក​ទៅកាន់​មហាសន្និបាត​អង្គការសហប្រជាជាតិ ដោយ​រិះគន់​វាយប្រហារ​ចិន​នោះ ឯកអគ្គរដ្ឋទូត​​របស់​ខ្លួន​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ លោក​ហ្សាង ជុន​បាន​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​តួនាទី​របស់​សហរដ្ឋ​អាម៉េរិក​នៅក្នុង​កិច្ចការ​ពិភពលោក​។​

​លោក បាន​ចោទសួរ​ថា ” ជាមួយនឹង​បច្ចេកវិទ្យា និង​ប្រព័ន្ធ​វេជ្ជសាស្ត្រ​ទំនើប​បំផុត នៅលើ​ពិភពលោក​ហេតុអ្វី​បាន​ជា​សហរដ្ឋ​អាម៉េរិក​បែរ ជា​មាន​ករណី​ឆ្លង​និង​ស្លាប់​ច្រើន​បំផុត ? ។​ប្រសិនបើ​នរណា​​ម្នាក់​គួរតែ​ត្រូវបាន​ចាប់​ឱ្យទទួល​ខុស​នោះ គឺ​គួរតែ​ជា អ្នកនយោបាយ​អាម៉េរិក​មួយចំនួន ខ្លួនឯង​នោះ​ទេ ។​សហរដ្ឋ​អាម៉េរិក​ក្នុងនាម​ជា​មហា​អំ​ណា​ម​មួយ​គួរតែ​មាន​ឥរិយាបទ​ដូចជា​ប្រទេស​មហា​​អំណាច​មួយ​ដូច​នោះដែរ​”​។​

​លោក​បាន​និយាយ​នៅក្នុង​សុន្ទរកថា​ដែល​គាំទ្រ​ដោយ​សម​ភាគី​រុស្ស៊ី​របស់​លោក​ថា​”​សហរដ្ឋ​អាម៉េរិក​ស្ថិត​នៅក្នុង​ភាព​ឯក​កោ​ទាំងស្រុង​”​។​

​ដោយ​ថ្លែង​នៅក្នុង​សម័យប្រជុំ​នេះ​ដែរ​តែ​មុន​តំណាង​ចិន​នោះ ឯកអគ្គរដ្ឋទូត​អាម៉េរិក​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ លោក​ឃែល​លី ក្រា​ហ្វ​បាន​បញ្ចេញ​កំហឹង​យ៉ាងខ្លាំង​។​

​លោក បាន​និយាយថា ” អ្នក​ដឹង​ទេ ភាព​ខ្មាស់អៀន​ចំពោះ​អ្នក​រាល់គ្នា ។​ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល ហើយ​ខ្ញុំ​មិន​ចាប់អារម្មណ​និង​មានខក​ចិត្តខ្លាំង​ចំពោះ​ខ្លឹមសារ​ដែល​លើក​មក​ពិភាក្សា​ថ្ងៃនេះ​” ។​

​លោក​បាន​បន្តថា ” ខ្ញុំ​ពិតជា​ខ្មាស់អៀន​ណាស់​ចំពោះ​ក្រុមប្រឹក្សា ដែល​សមាជិក​ក្រុមប្រឹក្សា​នេះ បាន​ឆ្លៀត​យក​ឱកាស​នេះ​ទៅ​ផ្តោតលើ​ការ​ចងគំនុំ​នយោបាយ​ទៅវិញ ជាជាង​លើកយក​បញ្ហា​​សំខាន់​នៅ​ចំពោះមុខ​”​។​

​នៅក្នុង​ការ​ថ្លែង​សុន្ទរកថា​កាលពី​ថ្ងៃ​អង្គារ លោក ដូ​ណា​ល់ ត្រាំ​បានទាមទារ​ឱ្យ​មាន​ចំណាត់ការ​ប្រឆាំង​ចិន​ចំពោះ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​នៅ​ទូទាំង​ពិភពលោក​៕​ប្រែ​សម្រួល​៖​សុខា​/sn

​លោក ហ្សាង ជុន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ

ទីតាំងផ្សាយពាណិជ្ជកម្ម