សហភាពអឺរ៉ុបព្រមានអំពីការកើនឡើងករណីឆ្លងវីរុសកូរ៉ូណា ខណៈការរឹតបន្តឹងត្រូវបានពង្រឹង

259
ចែករម្លែក

សហភាពអឺរ៉ុបបានប្រកាសអាសន្នកាលពីថ្ងៃព្រហស្បតិ៍ទី២៤កញ្ញា ជុំវិញការឆ្លងរាតត្បាតនៃវីរុសកូរ៉ូណា ដោយនិយាយថា ឥឡូវនេះវាអាក្រក់ជាង ពេលផ្ទុះខ្លាំងកាលពីខែមីនានៅក្នុងបណ្តាប្រទេសសមាជិកមួយចំនួនទៅទៀត ខណៈរដ្ឋាភិបាលនៅអឺរ៉ុបនិងប្រទេសផ្សេងទៀតបានចាត់វិធានការតឹងរ៉ឹងឡើងវិញ។

បារាំងបានរាយការណ៍ពីករណីឆ្លងខ្ពស់បំផុតប្រចាំថ្ងៃជាង ១៦.០០០ នាក់ ពោលគឺមួយថ្ងៃគត់បន្ទាប់ពីប្រកាសវិធានការរឹតត្បិតតឹងរ៉ឹងជាពិសេសសម្រាប់ទីក្រុងម៉ាសី នៅជាប់សមុទ្រមេឌីទែរ៉ាណេ ដែលរងគ្រោះខ្លាំងជាងគេ។

ហើយនាយករដ្ឋមន្រ្តីក្រិក លោក គីរីអាកូស មីតសូតាគីស បានព្រមានថា ការបិទសកម្មភាពសាជាថ្មីអាចនឹងធ្វើជាចាំបាច់នៅក្រុងអាថែន លើកលែងតែសាធារណជនអាចជួយបន្ថយករណីថ្មី ដោយគោរពវិធានការ រក្សាគម្លាតពីគ្នានិងពាក់ម៉ាស់។

អ៊ីស្រាអែល ដែលបានបិទសាលារៀននិងដាក់កំហិតលើកន្លែងធ្វើការនិងសកម្មភាព កម្សាន្តកាលពីសប្តាហ៍មុន នៅកំពុងបិទសកម្មភាពទូទាំងប្រទេសជាលើកទី ២ ដដែលទេគិតត្រឹមថ្ងៃព្រហស្បតិ៍។

កន្លែងធ្វើការនិងផ្សារភាគច្រើនត្រូវបិទទ្វារ ហើយការជួបជុំអធិស្ឋាន និងបាតុកម្មនឹងត្រូវរឹតត្បិតយ៉ាងតឹងរ៉ឹង ព្រោះប្រទេសនេះកំពុងប្រយុទ្ធនឹង អត្រាឆ្លងខ្ពស់បំផុតក្នុងមនុស្សម្នាក់ ដែលអាក្រក់ជាងគេបំផុតនៅលើពិភពលោក។

វិធានការតឹងរ៉ឹង ដែលបានដាក់ចេញនៅក្នុងដំណាក់កាលដំបូងនៃជំងឺរាតត្បាត ដែលឥឡូវនេះបានឆ្លងដល់មនុស្សជាង ៣០ លាននាក់និងសម្លាប់មនុស្សជាង ៩៥០.០០០ នាក់ បានធ្វើឱ្យអាជីវកម្មជាប់គាំងនិងធ្វើឱ្យពិភពលោកធ្លាក់ចូលក្នុង វិបត្តិសេដ្ឋកិច្ច៕ ដោយ ៖ កញ្ញាដាលីស/Ha

ការធ្វើតេស្តនៅបារាំងរកឃើញអ្នកឆ្លងដល់ទៅ ១៦.០០០ នាក់ក្នុងមួយថ្ងៃ

ទីតាំងផ្សាយពាណិជ្ជកម្ម